រាជធានីភ្នំពេញ ៖ សារមន្ទីរ Icelandic Phallological គឺសារមន្ទីរបុរាណមួយ ដែលរក្សាទុកនូវ ប្រដាប់ភេទបុរស និងសត្វឈ្មោល ធំជាងគេក្នុងពិភពលោក ហើយសារមន្ទីរនេះ ត្រូវបានកសាងឡើង ក្នុងឆ្នាំ១៩៩៧ ស្ថិតនៅក្នុងទីក្រុង Reykjavik។ បន្ទាប់ពីសារមន្ទីរនេះ បានផ្លាស់ប្តូរទៅកាន់ ទីក្រុង Husavik អស់រយៈពេល ២-៣ ឆ្នាំ ទាក់ទាញភ្ញៀវទេសចរ ជាច្រើននៅជុំវិញពិភពលោក មកទស្សនានៅទីនេះ។
សារមន្ទីរ Phallological គឺជាផ្នែកមួយ ដ៏សំខាន់នៃឧស្សាហកម្ម ទេសចរណ៍នៃ Icelandic និងត្រូវបានរក្សាទុកនូវ ប្រដាប់ភេទបុរស និងសត្វឈ្មោលជា ៣០០ ប្រភេទផ្សេងគ្នា ដែលប្រមូលបាន នៅក្នុងពិភពលោក។ សារមន្ទីរនេះ អាចរកចំណូលបាន ច្រើនសន្ធឹកសន្ធាប់ ហើយវាប្រៀបដូចជា រឿងកំប្លែងផងដែរ សម្រាប់ការ ចូលទៅទស្សនា នៅសារមន្ទីរនេះ៕
Source from: watphnom-news.com

Loading...
Loading...