ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ហូរឈាមស្រោចខ្លួនដោយសារតែត្រូវប្រពន្ធចិត្តខ្លាំង គប់១កែវមីឡូ បណ្តាលឲ្យបែកកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលអំពើហិង្សានេះផ្តើមឡើងអំពីទំនាស់ពាក្យសំដីក្នុងគ្រួសារ។
បើតាមសេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវប្រពន្ធចិត្តសឿងគប់១កែវបែកក្បាលនេះមានឈ្មោះ ប៉ុក ពិសី អាយុ២៩ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ រិន ហៅទិន អាយុ២៩ឆ្នាំ ពួកគេមានកូន២នាក់ ។
ប្រភពដដែលបានបន្តឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានឈ្លោះប្រកែកគ្នាជាមួយម្តាយក្មេក រឿងលុយ២០០ដុល្លារ ដែលយកទៅទិញម៉ាស៊ីនគាបទឹកអំពៅ ខណៈនោះ ជនរងគ្រោះបានចូលទៅឃាត់កុំឲ្យឈ្លោះគ្នា តែប្រពន្ធមិនស្តាប់ ក៏បង្កទៅជាជម្លោះមួយត្រួតទៀត។ ភ្លាមៗនោះ ដោយសារតែឈ្លោះមិនឈ្នះម្តាយក្មេក និងប្តី ស្ត្រីជាប្រពន្ធក៏បានយកកែវមីឡូ មកគប់ចំក្បាលប្តីបណ្តាលឲ្យរយះហូរឈាមស្រោចខ្លួន។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកយកទៅធ្វើសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត៕
Source from: watphnom-news.com

Loading...
Loading...