ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ត្រូវបាន អតីតប្តីកាប់មួយ កាំបិតប៉័ងតោ ចំពីលើក្បាល បណ្តាលឲ្យហូរឈាមកក្លាក់ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅក្រុមទី៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយត្រូវបានសាច់ញាតិ ដឹកមកកាន់មន្ទីរពេទ្យ បង្អែកចំការចេក ខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះបន្ទាន់ រួចផុតពីសេចក្តីស្លាប់ ។
អតីតប្តីស្ត្រីរងគ្រោះមានឈ្មោះ ឈន សុផានិត អាយុ ២៨ ឆ្នាំ មានទីលំនៅក្រុមទី៣៥ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ មុខរបរកម្មករទូកនេសាទ បានកាប់ទៅលើស្ត្រីម្នាក់ ដែលអះអាងជាអតីតប្រពន្ធ មានឈ្មោះ ចេង ឡេង អាយុ២៤ឆ្នាំ មានទីលំនៅ ជាមួយជនសង្ស័យ មានស្រុកកំណើត នៅខេត្តព្រៃវែង បណ្តាលឲ្យរងរបួសធ្ងន់ កំពុងសំរាកនៅក្នុងមន្ទីរពេទ្យបង្អែក ចំការចេក។
ស្ត្រីរងគ្រោះបាននិយាយថា នាងនិងជនសង្ស័យ ធ្លាប់ជាប្រពន្ធប្តីនឹងគ្នា ប៉ុន្តែបានលែងលះគ្នាជិត ១ ឆ្នាំមកហើយ។ រហូតដល់ថ្ងៃកើតហេតុ នាងកំពុងនៅផ្ទះមិត្តភក្តិ ហើយអតីតប្តីរបស់នាង ក៏បាននិយាយហាមនាង មិនឲ្យដើរលេងផ្ទះមិត្តភក្តិច្រើនពេក ។ ក្រោយពីនិយាយរួច នាងក៏បានចេញ ពីផ្ទះមិត្តភក្តិត្រឡប់មកផ្ទះវិញ ស្រាប់តែអតីតប្តីរបស់នាង កាប់ចំក្បាលហូរឈាមជោកខ្លួន៕
Source from: watphnom-news.com

Loading...
Loading...