ស្នេហាមិនប្រកាន់ពូជសាសន៌ មិនប្រកាន់ភាសា ពណ៌សម្បុរទេ ព្រោះស្នេហាពិតតែងផ្តល់នូវរស់ជាតិផ្អែលល្ហែមតែមួយ ដែលមនុស្សលើលោកនេះចង់បានដូចៗគ្នា។Same Same but Different គឺជាចំណងជើងនៃខ្សែភាពយន្តមួយដែលឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតនៃជីវិតស្នេហារបស់ បុរសជនជាតិ អាល្លឺម៉ង់ លោក Benjamin Prufer និងនារីជនជាតិកម្ពុជា Sreykeo Solvan។
វាជាស្នេហាដ៏ចៃដន្យមួយរបស់ ស្រីកែវ អាយុ២១ឆ្នាំ ដែលជានារីបំរើការងារក្នុងបារ និងលោក បែន ដែលជានិស្សិតបរទេសម្នាក់ ហើយជាអ្នកទេសចរណ៌ដែលមិនសំបូរលុយ ក្នុងបវេសនកាលបញ្ចប់ការសិក្សារបស់គេ។ ស្នេហារបស់គេបានចាប់ផ្តើម ដោយបែបនេះ។ ហើយពេលគេត្រឡប់ទៅអាល្លឺម៉ងវិញ គេបានដឹងថា ស្រីកែវបានធ្លាក់ខ្លួនឈឺ ធ្វើឲ្យគេមានកង្វល់ក្នុងចិត្ត ដោយគិតថា គេត្រូវតែទទួលខុស ត្រូវជួយសង្គ្រោះនាង.. បន្ទាប់មក មានរឿងរ៉ាវជាច្រើនបានកើតឡើង..
អ្នកដឹកនាំរឿង៖ Detlev Buckសូមទស្សនាវីដេអូទាំងអស់គ្នា...
អ្នកសំដែង៖ Apinya Sakuljaroensuk (ស្រីកែវ), David Kross (បែន), Jens Harzer
ភាសា៖ អង់គ្លេស ខ្មែរ អាល្លឺម៉ង
ឆ្នាំផលិត៖ 2009
ប្រភពពី៖ នាវា


Loading...
Loading...