ស៊ីអីអិន បានដាក់ចំណងជើងថា «ករុណា ពេជ្រ ចេញបទថ្មី ចប់ រងការរិះគន់ធ្ងន់ៗ ប៊ិះចប់តាមបទ» និងបានរៀបរាប់ថា តារាចម្រៀង លោក ករុណា ពេជ្រ ត្រូវបានយុវវ័យ និយមបណ្តាញមួយនេះ និយាយពីការចេញបទថ្មីរបស់ខ្លួន មានចំណងជើងថា «ចប់» បង្ហោះលើ youtube និង Facebook ធ្វើឱ្យផ្អើលដល់យុវវ័យ និងរងការរិះគន់ថា «ចេះតែចម្លងពីគេ» ។ស៊ីអីអិន បានបន្តរៀបរាប់ថា បទ នេះមានអ្នកចូលមើល ជាង៤ពាន់នាក់ ការចូលចិត្ត១០នាក់ និងមិនចូលចិត្ត២០នាក់ សល់ប៉ុន្មានគេមិនខ្ចីរវល់ ។ ស្របគ្នានោះដែរ ក៏មានការបញ្ចេញមតិជាច្រើន ព្រោះសកម្មភាពសំដែងវីដេអូ ខារ៉ាអូខេ បទនេះដូចគ្នាទៅនឹងការសម្ដែងរបស់បទចម្រៀងថៃ សឹងថា៧០%ទៅហើយ ទាំងស្ទីលរាំ ស្ទីល ស្លៀកពាក់ ស្ទីលច្រៀង។ ជាក់ស្ដែងបទចម្រៀងថ្មីរបស់តារាចម្រៀង ករុណា ពេជ្រ “ចប់” ដែលទើបតែចេញក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ត្រូវបានយុវវ័យធ្វើការរិះគន់យ៉ាងធ្ងន់ធ្ងរ ដោយសារការសំដែង បានយកលំនាំតាមការសំដែងក្នុងបទចម្រៀងថៃមួយបទ ស្ទើរតែដូចគ្នាទាំងស្រុង ។
អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក បានរិះគន់ធ្ងន់ៗទៅលើបទថ្មីនេះ ជាពិសេសចំពោះលោកករុណាពេជ្រតែម្តង។ អ្នករិះគន់ម្នាក់ ឈ្មោះ Chhay Nuon បាននិយាយចំៗ និងធ្ងន់ៗ នៅលើហ្វេសបុករបស់នាវាថា៖
«កុំថាឡើយដល់ទៅម្ចាស់ដើមរបស់គេសូម្បីតែខ្មែរទាំងឡាយក៏គេធុញទ្រាន់នឹងពូកអ្នកចំរៀងទាំងនេះដែរ បើនិយាយជារូម។ ទំាងអ្នកនិពន្ទចំរៀង បទភ្លេង ទំនុកច្រៀង ហើយជាពិសេសអាអ្នកច្រៀងនឹងតែម្តងវាគ្មានខួរអីទេ គឺថាយ៉ាប់រកលេខដាក់គ្មានតែម្តងហើយពូកវាធ្វើនេះមិនមែនប៉ះតែពូកវាអីណា គឺខ្មែរទាំងមូលដែលមិនបានដឹងអីសោះនោះ ក៏អាម៉ាសដោយសារពូកនឹងដែរ។ ខ្ញុំថាបើអនុញ្ញាត្តិអោយមានផលិតកម្មដើម្បីចម្លងបទចំរៀងគេដដែលចឹង គូតែបិទចោលទៅ ហើយរឿងច្បាប់ទំលាប់ក៏វាមហាសែនយ៉ាប់ទៅទៀត។ គូតែមានទោសទាន់សំរាប់ពូកអស់នេះ មិនថាការប្តឹងពីម្ចាស់ដើមនោះទេ។»យ៉ាងណាក៏ដោយ មានអ្នករិះគន់ជាច្រើនទៀតបានរិះគន់ខ្លាំងៗចំពោះបទថ្មី ជាពិសេសគេថែមទាំងបានផ្តោតទៅលើសកម្មភាពឯកជនរបស់តារាចំរៀងរូបនេះ ក្នុងពេលកន្លងមកដែរ។
កង្វល់មហាជន៖ មហាជនបានដាក់សំនួរថា តើគួរតែបណ្តោយឲ្យផលិតកម្មក្នុងស្រុកមួយចំនួន នៅតែចំលងបទចំរៀង ស្ទីលសំដែង និងរូបភាពសំដែងពីបរទេសតទៅទៀតទេ។ តើការចំលងបទចំរៀង ចង្វាក់ភ្លេង ទំនុកច្រៀង ពីប្រទេសជិតខាងដូចជា ថៃ និងវៀតណាម មានផលប៉ះពាល់អ្វីខ្លះចំពោះកេរ្តិ៍ឈ្មោះ និងតំលៃសិល្បៈខ្មែរ?
សូមប្រិយមិត្តជួយផ្តល់មតិ...
ប្រភពពី៖ នាវា


Loading...
Loading...