ក្រុងវ៉ាស៊ិនតោន ៖ សហរដ្ឋអាមេរិក បានចេញក្រដាសប្រាក់ ១០០ ដុល្លារថ្មី ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយក៏មានការបង្ហាញ ពីលក្ខណៈពិសេស នៅក្នុងក្រដាសប្រាក់នោះ អំពីខ្សែចម្រៀក 3D ពណ៌ខៀវ រួបជួង និងរូបឡូហ្គូដបទឹកខ្មៅ ជាមួយនឹងការដាក់បញ្ចូល លក្ខណៈបែបថ្មីៗមួយចំនួន ដែលអាជ្ញាធរអាមេរិកជឿជាក់ថា ជាលក្ខណៈពិសេស ដែលពិបាកនឹងចម្លងតាម។
យោងតាមគេហទំព័រ ប៊ីប៊ីស៊ី ចេញផ្សាយថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៣បានឲ្យដឹងថា ការប្រមូលផ្តុំ ក៏ដូចជាការ រចនាថ្មីនេះ គឺមានរូបព្រិលៗ នៅលើក្រដាសប្រាក់ បង្កប់ដោយខ្សែសន្តិសុខ ភ្លឺភ្លិបភ្លែតពណ៌ស៊ីជំពូ នៅខាងក្រោមពន្លឺ អុលត្រាវីយ៉ូលែត។ កាលពីឆ្នាំ២០១០ ការរចនាក្រដាសប្រាក់ថ្មី ត្រូវបានពន្យាពេល ដោយសារតែ គេមិនបានរំពឹងថា ជាការប្រកួតប្រជែង ផលិតផល។
ប្រធានប្រតិបត្តិ ក្រុមហ៊ុនសន្តិសុខ ក្រដាសប្រាក់ Fortress Paper លោក ឆាដវិក វ៉ាស៊ីលេននអូហ្វ បានប្រាប់ប៊ីប៊ីស៊ី ថា វាមិនមែនជា ការបន្ថែមដើម្បីបង្កើន ប្រព័ន្ធសន្តិសុខ តូចតាចនោះទេ វាជាការបោះជំហាន ដើម្បីជៀសវាង ពីការលួចចម្លងយ៉ាងធំមួយ ដើម្បីធានាសុវត្ថិភាព ក្រដាសប្រាក់ដុល្លារថ្មីនេះ ចៀសវាងពីការចម្លង សម្រាប់ការបោះពុម្ភ ប្រាក់ដុល្លារក្លែងក្លាយ៕
Source from: watphnom-news.com

Loading...
Loading...