ខេត្តកំពង់ធំ ៖ យុវជនម្នាក់ដែលកំពុង អង្គុយបែបសង់ទីម៉ង់ នៅចំណុចសួនកុមារ ក្បែរមាត់ស្ទឹងសែន ស្ថិតក្នុងភូមិទី៤ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ ស្រាប់តែមានពួកនាងៗភេទទី៣ មួយក្រុម ទៅលួងលោម រួចបន្លំលូកយកកាបូបលុយ តែសំណាងល្អ យកបានមកវិញ។
ជនរងគ្រោះមានឈ្មោះ ហុក ឧត្តម ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែននៅយប់ថ្ងៃកើតហេតុ ខ្លួនកំពុងតែអង្គុយម្នាក់ឯង នៅចំណុចសួនកុមារ ក្បែរមាត់ស្ទឹងសែន ស្រាប់តែនាងៗភេទទី៣ មានគ្នាបីនាក់ ដើរមកជិត រួចនិយាយលេងបណ្តើរ លូកប្រឡែងលេងបណ្ដើរ។
មួយសន្ទុះក្រោយមកពួកនាងៗ ទាំងអស់នោះក៏ចេញទៅបាត់ ស្រាប់តែខ្លួនស្ទាបហោប៉ៅខោ បាត់កាបូបលុយ ក៏ទៅប្តឹងសមត្ថកិច្ច នគរបាលប៉ុស្តិ៍កំពង់ធំ ដែលនៅជិតទីនោះ ហើយកម្លាំងនគរបាលប៉ុស្តិ៍ ក៏បានសហការ ជាមួយកម្លាំងជំនាញ នៃអធិការក្រុងស្ទឹងសែន ធ្វើការឃាត់ខ្លួន ជនសង្ស័យជាភេទទី៣បានចំនួន ៣ នាក់ នៅចំណុចជិត រូបសំណាកដំរីជាន់ខ្លា ស្ថិតក្នុងសង្កាត់ដំរីជាន់ខ្លា។
ជនសង្ស័យទី១.-ឈ្មោះ ជូ វ៉ាន់ ភេទទី៣(ខ្ទើយ)អាយុ ២៥ ឆ្នាំ ,ទី២-ឈ្មោះ ជូ អារីយ៉ា (ខ្ទើយ)អាយុ ១៥ ឆ្នាំនិងទី៣.-ឈ្មោះ សុខ សំណាង (ខ្ទើយ)អាយុ ១៤ ឆ្នាំ រស់នៅផ្ទះជួល ក្នុងខណ្ឌឫស្សីកែវ ។ សមត្ថកិច្ចបានដកហូតមកវិញ នូវប្រាក់ដុល្លាចំនួន ៥៦ ដុល្លារ លុយខ្មែរ ២០៣០០ រៀល និងអត្តសញ្ញាណប័ណ្ណមួយសន្លឹ៕
Source from: watphnom-news.com

Loading...
Loading...