រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលគ្មានលុយ ក៏ប្រើល្បិចខ្ចីម៉ូតូរបស់បងប្អូន យកមកបញ្ចាំនៅភ្នំពេញ យកលុយទៅរាំលេងកម្សាន្តតាមក្លិប ប៉ុន្តែអស់សាំងតាមផ្លូវ ប្រជាពលរដ្ឋមានការសង្ស័យ ក៏រាយការណ៍ប្រាប់នគរបាល ឲ្យឃាត់ខ្លួនកាលពីវេលាម៉ោង ១៥និង៣០ នាទីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនដែលត្រូវឃាត់ខ្លួន មានឈ្មោះ អឿន ថុន អាយុ ២១ឆ្នាំមានមុខរបរ ជាអ្នកកាប់គោ នៅផ្សារត្រាំខ្នា រស់នៅភូមិផ្សារត្រាំខ្នា ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ហើយម៉ូតូដែលជនសង្ស័យ ជិះមកនោះម៉ាកសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១០ គ្មានស្លាកលេខ ។ ម៉ូតូនេះជារបស់បងប្អូន ដោយសារតែជនសង្ស័យផឹកស្រា ហើយចៃដន្យអស់ស្រា ក៏ប្រើល្បិចខ្ចីម៉ូតូនេះ យកទៅទិញស្រា ក៏បានឡើងមកភ្នំពេញ។
មុនពេលកើតហេតុ ជនសង្ស័យបានបណ្តើរម៉ូតូ តាមផ្លូវដោយគ្មានពាក់មួកសុត្ថិភាព គ្មានកញ្ចក់ គ្មានស្លាកលេខ គ្មានកូនសោរកុងតាក់ ទើបប្រជាពលរដ្ឋសង្ស័យ ក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍ ឲ្យឃាត់ខ្លួនដើម្បីធ្វើការសាកសួរ ហើយជនសង្ស័យបានសារភាពថា ម៉ូតូនោះខ្ចីពីបងប្អូន ហួសមកបញ្ចាំ ដោយសារតែខ្លួន ចង់ចូលក្លិបកម្សាន្ត ចំណែកឯស្លាកលេខវិញ កាច់ទុលចោលនៅឯផ្ទះ៕
Source from: watphnom-news.com

Loading...
Loading...