ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ព្រោះតែខ្លួនក្រ គ្មានប្រាក់ព្យាបាល ជំងឺប្រចាំកាយ ហើយបានចំណាយប្រាក់ព្យាបាល អស់ច្រើនសន្ធឹកសន្ធាប់ នៅតែមិនជាសះស្បើយ បានសម្រេចចិត្តចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៣ ដោយបន្សល់ទុកកូន ២នាក់ឲ្យកំព្រា ។
ស្ត្រីរងគ្រោះដែលចងកសម្លាប់ខ្លួន មានឈ្មោះ យ៉ែម ធឿន អាយុ ៦៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំ បឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានកូន២នាក់ទៅធ្វើការ នៅប្រទេសថៃអស់ ។ មុនកើតហេតុស្រី្តរងគ្រោះ មានជំងឺប្រចាំកាយរាំរ៉ៃ ព្យាបាលអស់ជាច្រើនឆ្នាំហើយ នៅតែមិនជា ទើបនៅព្រឹកថ្ងៃទី២៣ ខែតុលា ប្រជាពលរដ្ឋប្រទះឃើញ ស្ត្រីដ៏អព្វ័ម្នាក់នេះ ចងកក្រោយផ្ទះស្លាប់បាត់ទៅហើយ៕
Source from: watphnom-news.com

Loading...
Loading...