ខេត្តបាត់ដំបង ៖ នារីវ័យក្មេងម្នាក់ដែលអតីត ជាអ្នកចាប់ទឹកកក ក្នុងភោជនីយដ្ឋាន មហាសាល ខណៈដែលផឹកស៊ីស្រវឹង ដេកលក់ក្នុងបន្ទប់ផ្ទះជួល ត្រូវប្រុសព្រានដែល មានប្រពន្ធនិងកូន រួចទៅហើយនោះចូលទៅចាប់រំលោភប្លន់យកព្រហ្មចារី តែសំណាងល្អបានសមត្ថកិច្ច ជួយអន្តរាគមន៏ទាន់ពេល កាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ត្រង់ចំណុចផ្ទះជួល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ខេត្តបាត់ដំបង។
យោងតាមពាក្យបណ្តឹង របស់នារីរងគ្រោះឈ្មោះ យ៉ូន ផល្លា អាយុ ១៧ឆ្នាំ រស់នៅចំណុចអូរដំបង ឃុំអូរដំបង១ ស្រុកសង្កែ បានអោយដឹងថា កន្លងមកនាងគឺជាអ្នកចាប់ទឹកកកក្នុង ភោជនីយដ្ឋានមហាសាល ប៉ុន្តែថ្មីៗនេះនាងក៏បានឈប់សំរាក ពីការងារដោយទៅស្នាក់នៅ ក្នុងបន្ទប់ផ្ទះជួលរបស់មិត្តភក្តិឈ្មោះ គា ត្រង់ចំណុចកើតហេតុខាងលើ ក៏ត្រូវបុរសល្មោភកាម រំលោភបានសម្រេច។
នៅវេលាម៉ោង១ រសៀល នាថ្ងៃកើតហេតុនាង ជាមួយនឹងមិត្តភក្តិ បានទៅផឹកស្រាផ្តិលនៅផ្ទះឈ្មោះ អ៊ុំ សាន ក្នុងភូមិ រំចេក៣ ដែលមានគ្នា ៥នាក់ ហើយបានផឹកស្រា អស់ចំនួន ៦លីត្រ រហូតដល់ម៉ោង ៥ល្ងាច ទើបលោកគ្រូរបស់នាង ជាអ្នកឌុបពួកនាងទាំង ២នាក់ត្រឡប់មកបន្ទប់ជួលវិញ។ នាងក៏លង់លក់ទៅ ប៉ុន្តែនាងបានភ្ញាក់ដឹងខ្លួនវិញ ម៉ោងប្រហែលជា ៩យប់ ដោយសារតែមានអារម្មណ៍ថា ដូចជាមានអ្វីសង្កត់ពីលើខ្លួនប្រាណ។
ខណៈនោះនាងបើភ្នែកឡើង គឺមានបុរសម្នាក់ដែលស្ថិត ក្នុងភាពអាក្រាតកាយ បានពោបពីលើនាង ហើយថែមទាំងបាន បញ្ចូលលិង្គទៅក្នុង ប្រដាប់ភេទរបស់នាង រួចទៅហើយ។ ភ្លាមៗនោះនាងមិនទាន់បាននិយាយស្តី ឬក៏បម្រះនោះទេ ក៏ស្រាប់តែមានសំលេង គោះទ្វារបន្ទប់ពីខាងក្រៅ ពេលនោះបុរសល្មោភកាម បានដើរទៅបើកទ្វារ គឺជាមិត្តភក្តិរបស់នាងឈ្មោះ គា បានត្រឡប់មកវិញ ធ្វើអោយមានការឆោឡោឈានដល់ការឃាត់ខ្លួន បុរសល្មោភកាមទៅសាកសួរ។
ជនសង្ស័យមានឈ្មោះ ភេទ សុផា អាយុ ៣៣ឆ្នាំ រស់នៅភូមិ ១៣មករា សង្កាត់ព្រែកព្រះស្តេច មានប្រពន្ធ បានសារភាពថា ខ្លួនបានផឹកស៊ីឡើងស្រវឹង បានទៅលេងបន្ទប់កើតហេតុ ព្រោះកន្លងមកក៏ធ្លាប់ ដើរផឹកស៊ីលេងជាមួយនាងដែរក្នុង នាមជាអ្នកធ្លាប់ស្គាល់គ្នា។ ពេលចូលទៅក្នុងបន្ទប់ ឃើញនាងដេកតែម្នាក់ឯង ក៏មានអារម្មណ៍ ពុះកញ្ជ្រោលហើយរំលោភនាងបានម្តង ប៉ុន្តែពេលដែលខ្លួនបានរំលោភ គឺនាងពុំដឹងខ្លួនទេ ៕
Source from: watphnom-news.com

Loading...
Loading...