រាជធានីភ្នំពេញ ៖ ដោយសារតូចចិត្តនឹងសាច់ញាតិ មិនព្រមចូលស្តីដណ្តឹង នារីដែលខ្លួនស្រលាញ់ បន្ទាប់ពីស្គាល់គ្នាតាមទូរស័ព្ទ បុរសម្នាក់បានចង.កធ្វើអត្តឃាត សម្លាប់ខ្លួនដោយយកក្រមា ចងភ្ជាប់ធ្នឹមផ្ទះស្លាប់ដូចបំណង ត្រូវសាច់ញាតិប្រទះឃើញ កាលពីវេលាម៉ោងប្រមាណ ៥រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។
បុរសរងគ្រោះមានឈ្មោះ រស់ ខ្វិន អាយុ ២៣ឆ្នាំ មុខរបរជាជាងប៉ះកង់ម៉ូតូ អត់មានឪពុកម្តាយទេ ស្នាក់នៅជាមួយសាច់ញាតិ ។ ឈ្មោះ រស់ ខ្វិន បានស្គាល់គ្នាតាមទូរស័ព្ទ ជាមួយនារីម្នាក់រយៈពេល ២ថ្ងៃ ដែលនារីនោះ ឈ្មោះ ណុប រ៉េត អាយុ ១៩ឆ្នាំ ជាកម្មកររោងចក្រ រស់នៅភូមិតាគឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
នារីឈ្មោះ ណុប រ៉េត បានបបួលជនរងគ្រោះ ទៅលេងផ្ទះនាងនៅស្រុក ដោយមានមិត្តភក្តិម្នាក់របស់បុរសរងគ្រោះខាងលើជាអ្នកជូនទៅ ខណៈដែលទៅដល់ផ្ទះ ឈ្មោះ ណុប រ៉េត បាននិយាយថា បើជនរងគ្រោះស្រលាញ់នាងមែន ឲ្យចូលស្តីដណ្តឹងទៅ។ បុរសរងគ្រោះបានត្អូញត្អែរ ប្រាប់មិត្តភក្តិថា ខ្លួនអត់មានលុយចូលស្តីដណ្តឹងកូនគេ តែមិត្តម្នាក់នោះ ប្រាប់ថា បើអត់លុយចាំគាត់ឲ្យខ្ចី។
នៅពេលមកដល់ផ្ទះ ជនរងគ្រោះបាននិយាយប្រាប់ សាច់ញាតិឲ្យចូលស្តីដណ្តឹង តែសាច់ញាតិមិនព្រមបានធ្វើឲ្យបុរសរងគ្រោះ គិតខ្លីទៅចង.កសម្លាប់ខ្លួនតែម្តង។ យ៉ាងណាក៏ដោយមុនពេល ចង.កសម្លាប់ខ្លួន ជនរងគ្រោះបានទូរស័ព្ទ ប្រាប់នារីដែលខ្លួនស្រលាញ់ថា បងលាអូនហើយ ចាំជាតិក្រោយជួបគ្នា៕
Source from: watphnom-news.com

Loading...
Loading...