អ្នកអាចធ្លាប់លើពីការធ្វើរបៀបនេះ, ប៉ុន្តែអ្នកឯកទេសបាននិយាយថា សូមកុំព្យាយាមធ្វើវាអី។ ថ្នាំដុសធ្មេញអាចធ្វើអោយដុំពកលើស្បែកក្លាយជាក្រហម, រលាក និងងាយនឹងមើលឃើញ។ ហេតុអ្វី? សព្វថ្ងៃនេះ, មានប្រភេទខុសគ្នាជាច្រើននៃថ្នាំដុសធ្មេញ ហើយភាគច្រើននៃសារធាតុផ្សំរបស់ពួកវា ផ្សំពីសារជាតុដែលអាចធ្វើអោយស្បែកខូច។
វាជាការល្អក្នុងការប្រើថ្នាំដើម្បីព្យាបាលបញ្ហានេះ។ សាកល្បងប្រើក្រេមលាបមុន ឬជេលដែលផ្សំពីអាស៊ីតសាលីស៊ីលីក១% ឬបង់ហ្សូល ពែររ៉ូស៊ីត ២,៥%។ គ្រូពេទ្យក៏អាចជួយដោះស្រាយពីបញ្ហាពកលើស្បែកនេះដែរ ហើយនឹងណែនាំអោយប្រើប្រាស់ថ្នាំដទៃទៀតប្រសិនបើចាំបាច់៕

Loading...
Loading...