ក្មេងស្រីជំទង់ម្នាក់ត្រូវបានបុរសកំណាចឃោរឃៅរំលោភហើយសម្លាប់យ៉ាងព្រៃផ្សៃដោយវាយសំពងនឹងឧបករណ៍លើកអាល់ទែរ រួចហើយយកសាកសពជនរងគ្រោះច្រកទៅក្នុងវ៉ាលីសបោះចោល កាលពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៣ សប្តាហ៍មុននៅ Shah Alam ប្រទេសម៉ាឡេស៊ី ខណៈដែលសាកសពក្មេងស្រីរងគ្រោះត្រូវបានប៉ូលិសរកឃើញនៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៣ គឺរយៈពេល១ថ្ងៃក្រោយនៃអំពើឃាតកម្ម ។
ជនរងគ្រោះជាក្មេងស្រីជំទង់ក្នុងអំពើឃាតកម្មដ៏ព្រៃផ្សៃនេះមានឈ្មោះ Ng Yuk Tim អាយុ១៥ឆ្នាំ ត្រូវបានជនសង្ស័យចាប់រំលោភ និងសម្លាប់នៅក្រោយពេលមានកម្មវិធីជួបជុំមួយនៅទីតាំងកន្លែងកើតហេតុ ។
ជនសង្ស័យជាបុរសអាយុ២៣ឆ្នាំ ដែលម្តាយបោះបង់ចោលតាំងពីនៅវ័យក្មេង និងរស់នៅជាមួយស្ត្រីចំណាស់ម្នាក់ ក៏ត្រូវប៉ូលិសចាប់ឃាត់ខ្លួនបាន ហើយជនសង្ស័យក៏បានសារភាពនៅចំពោះមុខសមត្ថកិច្ច នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន ។
អ្នកស្រី Sim Yee Ling អាយុ៣៥ឆ្នាំ ត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះបានរន្ធត់ចិត្តរហូតដល់សន្លប់ ក្រោយពេលឮដំណឹថា កូនស្រីជាទីស្រឡាញ់របស់គាត់ត្រូវឃាតករំលោភនិងសម្លាប់យ៉ាងព្រៃផ្សៃ ។
សមត្ថកិច្ចបានចាត់ទុកករណីឃាតកម្មនេះ គឺជាឃាតកម្មដ៏ព្រៃផ្សៃមួយដែលកើតមាននៅក្នុងប្រទេសម៉ាឡេស៊ី ៕
Source from: www.dtn7.com

Loading...
Loading...