រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវបានជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបស្ពាយ បានសម្រេចកាលពីវេលាម៉ោង ១០និង០៥ នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នៅចំណុចមុខវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
ក្នុងកាបូបលុយ របស់ជនរងគ្រោះ មានកាតធនាគារ ចំនួន ៥សន្លឹក ទូស័ព្ទ១គ្រឿង និងលុយ មួយចំនួនទៀត។ មុនពេលកើតគេឃើញនារីម្នាក់ ជិះម៉ូតូមួយ គ្រឿងម៉ាក អាយខុន ធ្វើដំណើរតាម បណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូអាយខុន ពណ៌ត្រួយចេក មិនចាំស្លាកលេខ ធ្វើដំណើរស្របទិសគ្នា បានជិះមកអែមជិតនារីរងគ្រោះ រួចធ្វើសកម្មភាពឆក់យក កាបូបស្ពាយពីរូបនាងបានសម្រេច ហើយរត់គេចខ្លួន បាត់ដោយសុវត្ថិភាព៕
Source from: watphnom-news.com

Loading...
Loading...