រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ក្រោយពេលដឹក ទៅដល់មន្ទីរពេទ្យ ចំណែក ២នាក់ទៀត បានរងរបួសធ្ងន់ ខណៈដែលពួកគេជិះម៉ូតូ ធុនធំមួយគ្រឿង ទៅបុកជាមួយរ៉ឺម៉កដឹកបន្លែ កាលពីវេលាម៉ោងជិត ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវព្រះមុនីង្ស ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
មុនពេលកើតហេតុ គេឃើញម៉ូតូធុនធំមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB-7666 ជិះដោយបុរស៣នាក់ ក្នុងទិសដៅពីត្បូងទៅជើង បានប៉ះជាមួយរ៉ឺម៉កដឹកបន្លែ ដែលបើកបរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យដួលម៉ូតូ រងរបួសធ្ងន់ ទាំង៣នាក់ ។ ចំណែករ៉ឺម៉ក បានបើកទៅមុខបាត់ រីឯអ្នករងរបួសទាំង៣ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅកាន់មន្ទីរពេទ្យកាលម៉ែត ហើយក្នុងចំណោមជនរងគ្រោះទាំង៣នោះ ម្នាក់បានស្លាប់ ពេលទៅដល់មន្ទីរពេទ្យ ៕
Source from: watphnom-news.com

Loading...
Loading...