រាជធានីភ្នំពេញ ៖ ដោយសារតូចចិត្តនឹងប្តីចង់ដោះដៃ ទៅអោបស្រីថ្មី អស់សង្ឃឹមក្នុងជីវិត បានបង្ខំឲ្យស្រីវ័យ ៣០ឆ្នាំម្នាក់ សម្រេចចិត្តជិះម៉ូតូ ដឹកកូនតូចៗចំនួន ២នាក់ មកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ តែមិនបានសម្រេចនោះទេ ដោយសារកម្លាំងនគរបាល ប្រចាំគោលដៅ ស្ពានជ្រោយចង្វា ជួយឃាត់ទាន់កុំឲ្យគិតខ្លី បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៣និង៣០ នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ ។
នារីដែលមានវិបត្តិធ្ងន់ធ្ងរហើយគិតខ្លីនោះ មានឈ្មោះ ចាន់ សាប អាយុ៣០ មានប្តីឈ្មោះ ប៊ុន ធូ អាយុ៣០ឆ្នាំ មុខរបរជាងកញ្ចក់ មានកូន ២នាក់ កូនប្រុសបងមានអាយុ ៦ឆ្នាំ និងកូនស្រីអាយុ ២ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ មុនពេលកើតហេតុ នាងបានជិះម៉ូតូម៉ាកសង់ប៉ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL 7217 មកដល់ពាក់កណ្តាល ស្ពានជ្រោយចង្វាហើយឈប់ម៉ូតូឈរកាន់ដៃកូនទាំង២ យំសស្រាក់ មានបំណងលោតពីលើស្ពាន ទៅទិសខាងត្បូង។
ពេលប៉ូលិសឃើញបែបនេះ មានការសង្ស័យក៏ទៅសួរនាំទើបដឹងថា នាងចង់លោតទឹកសម្លាប់ខ្លួន ដោយសារមានវិបត្តិធ្ងន់ធ្ងរ មិនអាចដោះស្រាយបាន។ មូលហេតុដែលនាងសម្រេចចិត្ត មកបញ្ចប់ជីវិតនោះ គឺមកពីនាងតូចចិត្តនឹងប្តី បែកចិត្តទៅមានស្រីថ្មី ទើបមិនចង់រស់ហើយសម្រេចចិត្ត មកលោតទឹកបញ្ចប់ជីវិត តែមិនទាន់បានលោតផង ក៏ត្រូវប៉ូលិសឃាត់ ហើយណែនាំឲ្យមកផ្ទះវិញ៕
Source from: watphnom-news.com

Loading...
Loading...