ខេត្តកំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៏ ដ៏គួរឲ្យរន្ធត់មួយ បង្កឡើងដោយរថយន្ត កាមរីកែច្នៃ ដឹកត្រីបានព្រលះ ជាមួយម៉ូតូសង់កូរ៉េ កាលពីវេលាម៉ោង ៥និង៥២ នាទីល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣ បណ្តាលឲ្យមនុស្សរបួសធ្ងន់ ២ នាក់ នៅលើកំណាត់ផ្លូវជាតិ លេខ ៦អា ស្ថិតក្នុងភូមិ ត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏ ខាងលើនេះ បង្កឡើងដោយ រថយន្ត បានបុកជាមួយម៉ូតូ ដែលបើកបរបញ្ច្រាស់ទិសគ្នា ។ រថយន្តបង្កហេតុ ម៉ាកកាមរីកែច្នៃ ពណ៌លឿង ស្លាកលេខ កំពង់ធំ 2A0516 ធ្វើដំណើរពីត្បូងទៅជើង ចំណែកម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ធំ 2E 1594 បើកបរពីជើងទៅត្បូង ជិះគ្នា ៣ នាក់។
ភាគីខាងម៉ូតូទាំង ៣ នាក់ ដែលរងរបួសរួមមានទី១-ឈ្មោះ កូវ ធួក ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិព្រៃបន្លិច សង្កអាចារ្យលាក់ ក្រុងស្ទឹងសែន របួសធ្ងន់ ទី២-ឈ្មោះ ជា សុផារី អាយុ ២១ ឆ្នាំរងរបួសធ្ងន់ ផុងលលាដ៏ក្បាល និងបាក់ជើងទាំងសងខាង ទី៣-ឈ្មោះ ជៀច អ៊ូច ភេទប្រុស អាយុ ១៩ ឆ្នាំ រងរបួសបាក់ជើងឆ្វេង អ្នកទាំងពីរ រស់នៅភូមិ បន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ។
ក្រោយពេលកើតហេតុ តៃកុងរថយន្តបានរត់គេចខ្លួន បាត់ស្រមោលបន្សល់ទុក តែរថយន្ត ហើយអ្នករងរបួស ត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ តែដោយ សារ ស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះឈ្មោះ កូវ ធូក ត្រូវបានបញ្ជូនបន្ត ទៅកាន់រាជធានីភ្នំពេញ ហើយក៏បានស្លាប់ បាត់បង់ជីវិតនៅទីនោះ យ៉ាងអាណោចអាធ័មបំផុត៕
Source from: watphnom-news.com

Loading...
Loading...