ខេត្តស្វាយរៀង ៖ ស្ត្រីជាគ្រូពេទ្យម្នាក់ ទំនងជាជិះម៉ូតូបុកសត្វឆ្កែ បានរេចង្កូតធ្លាក់ជង្ហុក បណ្តាលឱ្យដៃចង្កូតម៉ូតូ បុកចំពោះនិងបែកចង្កា បាក់ធ្មេញលើក្រោម ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃ អាយុ ៦ ខែគួរឱ្យអាណោចអាធ័មបំផុត ខណៈដែលជិះម៉ូតូ ត្រឡប់ពីមន្ទីរពេទ្យទៅផ្ទះវិញ កាលពីវេលាម៉ោង ៧និង៥០ នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ នៅខាងមុខសាលាបឋមសិក្សា៧មករា ស្ថិតក្នុងភូមិសាលារៀន ឃុំប្រាសាក់ ស្រុកស្វាយជ្រំ។
ស្ត្រីរងគ្រោះមានឈ្មោះ ដួង រដ្ឋា ភេទស្រី អាយុ ៣១ ឆ្នាំ ជាមន្ត្រីពេទ្យប្រចាំ មណ្ឌលសុខភាព ប្រាសាក់ ទើបរៀបការប្តីបានមួយឆ្នាំ មានទីលំនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ បើតាម ម្ដាយរបស់ឈ្មោះ ដួង រដ្ឋា បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ មានអ្នកជំងឺមកពិនិត្យព្យាបាល នៅមណ្ឌលសុខ ភាព ប្រាសាក់ចំនួន ៣ នាក់ដោយគ្រូពេទ្យ ដែលប្រចាំការបាន ទូរស័ព្ទហៅឈ្មោះ ដួង រដ្ឋាទៅពិនិត្យ និងចាក់ថ្នាំឱ្យអ្នកជំងឺ ។
បន្ទាប់មកឈ្មោះ ដួង រដ្ឋា ក៏បានជិះម៉ូតូទៅកាន់មណ្ឌលសុខភាព ដើម្បីពិនិត្យព្យាបាលដល់អ្នកជំងឺ ប្រមាណជិត មួយម៉ោងក៏ជិះម៉ូតូត្រលប់មកផ្ទះ និងបានចូលផ្សារទិញម្ហូប លុះបើកម៉ូតូ មកដល់ចំណុចកើតហេតុ ក៏រេចង្កូតធ្លាក់ជង្ហុកបណ្ដាលឱ្យ ដួលម៉ូតូនិងដៃម៉ូតូបុកចំពោះ ខណៈ មានកូនស្រីក្នុងផ្ទៃ ៦ ខែសន្លប់ភ្លាមៗ ។ ឈ្មោះ ដួង រដ្ឋា ត្រូវបានអ្នកភូមិ នាំគ្នាជួយសង្គ្រោះ ប៉ុន្ដែអកុសលដោយមុខរបួស មានសភាពធ្ងន់ធ្ងរក៏បាន ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត៕
Source from: watphnom-news.com

Loading...
Loading...