ក្រុងប៉ោយប៉ែត ៖ អ្នកបើកបរស្ទើរភ្លើងម្នាក់ បានបញ្ជារថយន្ត ថយក្រោយ មិនប្រុងប្រយ័ត្នក៏ជ្រុលទៅបុក ម៉ូតូដែលបើកបម្រុងចូលផ្សារ បណ្តាលឲ្យអ្នកជិៈម៉ូតូ ពីក្រោយចំនួនពីរនាក់ ជាយាយនិងចៅស្រី រងរបួសធ្ងន់ កាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ នៅមុខផ្លូវចូលផ្សាររ៉ាថ្មី ក្នុងភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ែតប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះ គឹម សូត្រ អាយុ ៥៦ ឆ្នាំ រងរបួសត្រង់ចង្កេះធ្ងន់ធ្ងរ រហូតដល់កំរើកមិនរួច ហើយក្មេងស្រីត្រូវជាចៅ មានឈ្មោះ សុខ ឡាច អាយុ ១៣ ឆ្នាំ រងរបួសត្រង់ក្បាល ផ្នែកខាងស្តាំ ពីរយាយនិងចៅស្រីរស់នៅ ភូមិក្បាលកោះ សង្កាត់-ក្រុង ប៉ោយប៉ែត ។ រីឯអ្នកបើកបរម៉ូតូ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានបើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខបន្ទាយមានជ័យ 1F-3028 ពណ៌ខ្មៅ ។
ដោយឡែករថយន្តបង្ក ម៉ាកកាមរីជ្រុង ចង្កូតស្តាំ ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ A2-2839 ពណ៌ទឹកប្រាក់។ មុនពេលកើតហេតុ ម៉ូតូហុងដា បើកពីកើតទៅលិច ក្នុងល្បឿនយឺតៗ ដើម្បីអែបចូលផ្សារ ស្រាប់តែរថយន្តបង្កបានថយ ចេញពីកន្លែងលាងរថយន្ត មិនបានមើលក្រោយ ក៏ជ្រុលទៅបុកម៉ូតូ មួយទំហឹង បណ្តាលឲ្យរបួសស្ត្រីពីរនាក់៕
Source from: watphnom-news.com

Loading...
Loading...