រាជធានីភ្នំពេញ ៖ ជនជាតិចិនម្នាក់ ក្នុងសភាពស្រវឹងធ្លាក់ភ្នែក បានបើករថយន្ត ម៉ាកមែកសឺដេស បោលទៅបុក របាំងថ្មចែកទ្រូងផ្លូវ បាក់ខូចខាតអស់ចំនួន ៦ កង់ កាលពីវេលាម៉ោង ២៤និង១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ នៅចំណុចមុខធនាគារ កាណាឌីយ៉ា ផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បណ្តាលឲ្យរថយន្តបង្ក ទទួលរងការខូចខាត រួញអស់មួយកំណាត់ខាងមុខ ហើយជនបង្កក៏រងរបួស បែកមុខបែកមាត់ផងដែរ។
រថយន្តបង្កម៉ាកមែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-9688 បើកបរ ដោយជនជាតិចិនម្នាក់ឈ្មោះ ឌី ជៀងក័រ ភេទប្រុសអាយុ ៥៤ ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលស្ថិតក្នុងសភាព ស្រវឹងធ្លាក់ភ្នែក។ នៅមុនពេលកើតហេតុ គេបានឃើញឈ្មោះ ឌី ជៀងក័រ បើកបររថយន្ត ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ហើយដោយស្ថិតក្នុងសភាពស្រវឹងស្រាជោក គ្រប់គ្រងស្មារតីមិនបាន ក៏រេចង្កូតទៅបុករះរបាំងថ្ម ចែកទ្រូងផ្លូវ បាក់អស់ចំនួន៦ កង់ទាំងកម្រោលតែម្តង៕
Source from: watphnom-news.com

Loading...
Loading...