ប្រទេសចិន ៖ គេហទំព័របរទេសមួយ បានលាតត្រដាង ពីជីវិតតស៊ូរបស់ និស្សិតស្រីជនជាតិចិន ម្នាក់ឈ្មោះ លី ជិននីង ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យឆាងអាន បានឆ្លៀតពេលទំនេរពីការសិក្សា ទៅធ្វើជាតារាម៉ូដែល នៅក្នុងពិធីតាំងពិព័រណ៍រថយន្តអន្តរជាតិ ដែលប្រព្រឹត្តទៅ នៅក្រុងស៊ីអាន រដ្ឋធានីភាគពាយព្យ នៃខេត្តស្ហានស៊ី ប្រទេសចិន។
នៅអំឡុងពេលធ្វើការងារ នាង លី ជិននីង ត្រូវក្រោកនៅម៉ោង ៧ព្រឹករៀងរាល់ថ្ងៃ ដើម្បីជម្រះកាយ តុបតែងខ្លួន ផាត់មុខ កែសម្ផស្ស ពាក់ស្បែកជើង និងសាកល្បង ដើរបង្ហាញម៉ូដ បង្ហាញរាង ជាមុនដើម្បីកែសម្រួលដំណើរ ឲ្យឡូយឆាយបែបទាក់ទាញ។ នាង លី ជិននីង ត្រូវតែរក្សាទឹកមុខ ញញឹមជានិច្ច និងឈរជាប្រចាំរាប់ម៉ោង ទោះបីជាចុករោយ ស្ពឹកស្រពន់ដៃជើង ក៏ស៊ូទ្រាំដែរ។
ជួនកាលនាង លី ជិននីង ត្រូវបង្ខំចិត្តទៅកាន់បន្ទប់ទឹក ដើម្បីសម្រួលសរសៃ ឲ្យធូរស្រាល ហើយត្រឡប់មកកាន់ ទីតាំងកន្លែងធ្វើការវិញ យ៉ាងប្រញាប់ប្រញាល់។ នាងបានយល់ពីការងារ ពិបាកៗជាច្រើន ក្នុងជីវិតនៃការតស៊ូ ដែលនេះជាអាថ៌កំបាំង នៃសម្រស់ ទេពកោសល្យ និងសមត្ថភាព ជាតារាបង្ហាញម៉ូដ បើទោះបីជាការបង្ហាញម៉ូដ របស់នាងធ្វើតាមបែប សាកល្បងក៏ដោយ។
ប៉ុន្តែអ្វីដែលនាង លី ជិននីង ទទួលបានគឺភាពជោគជ័យ ហើយនាងទទួលបាននូវ ការចាប់អារម្មណ៍ ក៏ដូចជាកោតសរសើរ ពីទស្សនិកជន ក៏ដូចជាថៅកែៗ ដែលហៅនាងទៅបង្ហាញម៉ូដ មិនដាច់ពីមាត់ធ្វើឲ្យនាងរីករាយ ទាំងនៅក្នុងការសិក្សា និងការដើរម៉ូដ ដើម្បីបានប្រាក់កម្រៃ ទៅដោះស្រាយ ជីវភាពប្រចាំថ្ងៃ៕
Source from: watphnom-news.com

Loading...
Loading...