ខេត្តព្រះសីហនុ ៖ បុរសក្រីក្រប្រកបអាជីព រកស៊ីដុតធ្យូង នៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុម្នាក់ បានយកប៊ីដុងសាំង ចាក់បង្កាត់ភ្លើងឡធ្យូង តែភ្លាត់ស្នៀតត្រូវភ្លើង ឆាបឆេះរលាករលួយពេញខ្លួន ស្ទើរស្លាប់ស្ទើររស់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាព និងបញ្ជូនបន្ត ទៅសង្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ ។
ករណីជនរងគ្រោះមានឈ្មោះ អឹម រាំ អាយុ ៦១ឆ្នាំ រស់នៅភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានទៅកន្លែងដុតធ្យូង ត្រង់ចំណុចជើងភ្នំកំចាយ ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៣និង៣០ នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ បានយកប៊ីដុងសាំង មកចាក់ បង្កាត់ភ្លើងឡធ្យូង ត្រូវបានភ្លើងឆាបឆេះ ពេញខ្លួនតែម្តង។ គ្រួសារជនរងគ្រោះ បាននិយាយថា សាំងដាក់ប៊ីដុងនោះ គឺយកទៅទុកចាក់ម៉ូតូ ហើយគាត់បានយក ទៅបង្កាត់ភ្លើង ទើបកើតមាន បញ្ហាបែបនេះឡើង៕
Source from: watphnom-news.com

Loading...
Loading...