នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣នេះ កញ្ញា ធី សុវណ្ណថា ជាម្ចាស់ Page ដ៏ធំមួយក្នុងបណ្តាញសង្គម Facebook ឈ្មោះ I Love Cambodia Hot News មានសមាជិកគាំទ្រ Like Page ចំនួន248K "ជាង២៤ម៉ឺននាក់" បានសម្រេចប្រកាសបង្កើតមូលនិធិមួយឈ្មោះ "មូលនិធិ I Love Cambodia Hot News" ដើម្បីទទួលអំណោយរបស់សប្បុរសជនយកទៅចែកជូនជនរងគ្រោះដោយទឹកជំនន់ដោយផ្ទាល់ និងមានថតជាវីដេអូទុកជាការថ្លែងអំណរគុណ ។
តាមការប្រកាសរបស់កញ្ញា ធី សុវណ្ណថា ដែលជាម្ចាស់ Page ឈ្មោះ I Love Cambodia Hot News បានឲ្យដឹងថា សប្បុរសជនទាំងអស់ដែលមានបំណងចង់ចូលរួមចំណែកបរិច្ចាគជាថវិកាក្តី ឬជាសម្ភារៈក្តី ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ តាមរយៈមូលនិធិ I Love Cambodia Hot News អាចធ្វើការទំនាក់ទំនងផ្ទាល់តាមទូរស័ព្ទលេខ 015 880 693 និងលេខ 069 677 399 ឬតាមគណនីធនាគារអេស៊ីលីដា "ACLEDA" លេខ36000148480918 ។
មជ្ឈដ្ឋានអ្នកលេង Facebook ភាគច្រើនបានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះទឹកចិត្តខ្មែរជួយខ្មែរ ពេលខ្មែរជួបប្រទះនឹងគ្រោះលំបាកវេទនាទាំងឡាយរបស់ម្ចាស់ Page ឈ្មោះ I Love Cambodia Hot News ហើយពួកគេបានចាត់ទុកអំពើដ៏ល្អនេះ គឺជាគំរូដ៏ប្រពៃសម្រាប់មហាគ្រួសារខ្មែរទូទៅ ៕
Source from: www.dtn7.com

Loading...
Loading...