ខេត្ដឧត្ដរមានជ័យ ៖ រថយន្ដម៉ាកកាមរីបាឡែនមួយគ្រឿង ដឹកឈើគ្រញូងពេញប្រៀប បានព្យាយាមបើកគេចពីការតាមប្រមាញ់ របស់សមត្ថកិច្ចដែលដាក់ប៉ុស្តិ៍ជជុះតាមផ្លូវ បានជ្រុលទៅបុកបង្កាន់ដៃស្ពាន រងការខូចខាតយ៉ាងធ្ងន់ធ្ងរផ្នែកខាងមុខ កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិកណ្ដែក សង្កាត់-ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។
មុនពេលកើតហេតុគេឃើញ រថយន្ដដឹកឈើគ្រញូងនេះ បើកបរក្នុងទិសដៅពីជើងទៅត្បូង តាមផ្លូវជាតិលេខ៦៨B ខណៈដែលកំពុងតែបើកបរនោះ ស្រាប់តែមានរថយន្ដប្រមាណ ២ទៅ៣ គ្រឿងបើកប្រដេញពីក្រោយ ធ្វើឱ្យអ្នកបើកបររថយន្ដដឹកឈើ ព្យាយាមបន្ថែមល្បឿន ប៉ុន្ដែពេលទៅដល់ស្ពានកណ្ដែក ដែលជាចំណុចផ្លូវកោង រថយន្ដក៏បានបុកនឹងក្បាលស្ពាន រងការខូចខាតយ៉ាងដំណំ ចំណែក អ្នកបើកបររងរបួស ត្រូវបានគ្នីគ្នារបស់គេ នាំយកទៅព្យាបាល។
មន្ដ្រីរដ្ឋបាលព្រៃឈើមួយរូបបាននិយាយថា រថយន្ដកាមរីបាឡែននោះ ពណ៌ស្ករដឹកឈើចំនួន១០៩ដុំ មានទម្ងន់ ១.៧៨៤ គីឡូក្រាមស្មើនឹង ១.៤៨៦ ម៉ែត្រគូប ។ រថយន្ដកាមរីបាឡែនដឹកឈើគ្រញូង ដែលបើកបុកស្ពាននេះ ទំនងជាមានការរត់ការបង់លុយ ឱ្យស្ថាប័នជំនាញខ្លះៗហើយមើលទៅ បានជាមិនក្រែងញញើតច្បាប់ទម្លាប់អ្វីសូម្បីតែបន្តិច។ ចំណែកសមត្ថកិច្ច ដែលយកផ្លូវជាតិលេខ៦៨B ធ្វើអាជីវកម្មនោះ ដែលធ្វើការប្រដេញឡាន មិនខ្វល់ពីគ្រោះថ្នាក់បែបនេះ ទំនងជាមិនទាន់ បានលុយទេមើលទៅ៕
Source from: watphnom-news.com

Loading...
Loading...