បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ខេត្តកណ្តាល ធ្វើការចាប់ឃាត់ខ្លួនកាលពីវេលាល្ងាចនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ម្សិលមិញនេះ ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើមនុស្សឃាតទៅលើកូនចុងរបស់ខ្លួន បន្ទាប់ពីសលាដំបូងខេត្តកណ្តាលចេញដីកាកោះឲ្យចូលខ្លួនមកបំភ្លឺតុលាការចំនួនពីរលើករួចមកហើយ តែរឹងរូសមិនព្រមចូលខ្លួនតាមការកោះទាល់តែសោះ។
ជនង្ស័យដែលត្រូវសមត្ថកិច្ចនគរបាលធ្វើការចាប់ឃាត់ខ្លួននោះ មានឈ្មោះ សួង មនោរម្យ អាយុ២៩ឆ្នាំ ស្នាក់នៅភូមិពោធិ៍លំ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដែលការឃាត់ខ្លួនេះធ្វើឡើងនៅចំណុចផ្សារព្រែងអញ្ចាញ។
សមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនេះ គឺបន្ទាប់ពីជនសង្ស័យមិនព្រមចូលខ្លួនទៅបំភ្លឺតុលាការតាមដីកាកោះរហូតដល់ទៅពីរដង តាមពាក្យបណ្តឹងរបស់កូនប្រសាចុង ដែលប្តឹងចោទប្រកាន់ថា មានគំនិតប៉ុនប៉ងធ្វើមនុស្សឃាតទៅលើកូនចុង៕
Source from: www.dtn7.com

Loading...
Loading...