រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាគណបក្សប្រជាជនកម្ពុជា ទទួលបានការត្រាស់បង្គាប់តែងតាំងពីព្រះមហាក្សត្រដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ។
គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ គឺរាជរដ្ឋាភិបាលនីតិកាលទី៥ មានទីប្រឹក្សាបណ្តោះអាសន្នចំនួន៣៤រូប «ក្នុងនោះ១រូបមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី, ២៨រូបមានឋានៈស្មើរដ្ឋមន្ត្រី និង៥រូបទៀត មានឋានៈស្មើរដ្ឋលេខាធិការ»។
រីឯសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៥វិញ ក្នុងរយៈពេលត្រឹម១សប្តាហ៍សោះ មានទីប្រឹក្សា ជំនួយការ និងសមាជិកក្រុមលេខាកើនឡើងក្រឺតៗ ដល់ទៅចំនួន១៧៦រូប រួមមាន៖
១- ទីប្រឹក្សា៖ មានចំនួន២២រូប «ក្នុងនោះ៣រូប មានឋានៈស្មើទេសរដ្ឋមន្ត្រី, ៨រូប មានឋានៈស្មើរដ្ឋមន្ត្រី, ១០រូប មានឋានៈស្មើរដ្ឋលេខាធិការ និង១រូបទៀត មានឋានៈស្មើអនុរដ្ឋលេខាធិការ»។
២- ជំនួយការ៖ មានចំនួន៦១រូប «ក្នុងនោះ៦រូប មានឋានៈស្មើរដ្ឋលេខាធិការ, ១៨រូបមានឋានៈស្មើអនុរដ្ឋលេខាធិការ, ១០រូប មានឋានៈស្មើអគ្គនាយក, ១៥រូបមានឋានៈស្មើអគ្គនាយករង និង១២រូបទៀត មានឋានៈស្មើប្រធាននាយកដ្ឋាន»។
៣- សមាជិកក្រុមលេខា៖ មានចំនួន៩៣រូប «ក្នុងនោះ២៩រូបមានឋានៈស្មើអគ្គនាយក, ៣០រូបមានឋានៈស្មើអគ្គនាយករង និង៣៤រូបទៀតមានឋានៈស្មើប្រធាននាយកដ្ឋាន»។
លើសពីនេះសម្តេចនាយករដ្ឋមន្ត្រីមានថ្នាក់ដឹកនាំខុទ្ទកាល័យរបស់សម្តេចចំនួន១២រូប «ក្នុងនោះ៥រូប មានឋានៈស្មើទេសរដ្ឋមន្ត្រី, ៦រូបមានឋានៈស្មើរដ្ឋមន្ត្រី និង១រូបទៀតជាកូនប្រុសបង្កើតរបស់សម្តេចគឺ ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ានិត ជានាយករងខុទ្ទកាល័យមានឋានៈស្មើអគ្គនាយក» និងមានពិធីការចំនួន៥រូប «ក្នុងនោះ១រូបមានឋានៈស្មើរដ្ឋមន្ត្រី, ២រូបមានឋានៈស្មើរដ្ឋលេខាធិការ និង២រូបទៀត មានឋានៈស្មើអនុរដ្ឋលេខាធិការ»៕
Source from: www.dtn7.com

Loading...
Loading...