កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ទាហានជើងទឹកសហរដ្ឋអាមេរិក បានរៀបចំពិធីលាងបាបឲ្យនាវាមុជទឹកនុយក្លេអ៊ែរ USS North Dakota «SSN-784» ប្រភេទវាយលុកទី១១របស់ខ្លួនដោយមានវត្តមានលោកជំទាវឧត្តមនាវី Katie Fowler ជានាយទាហានជើងទឹកចូលនិវត្តន៍អាមេរិក វាយបំបែកស្រាសំប៉ាញមួយដបដើម្បីស្វាគមន៍នាវាថ្មីនេះផងដែរ។
មន្ត្រីទាហានជើងទឹកសហរដ្ឋអាមេរិកបានឲ្យដឹងនៅក្នុងថ្ងៃប្រារព្វពិធីលាងបាបឲ្យនាវាមុជទឹកនុយក្លេអ៊ែរប្រភេទវាយលុកទី១១នោះថា នាវាថ្មីនេះនឹងគ្រោងដាក់ឲ្យប្រើប្រាស់នៅខែ មករា ឆ្នាំ២០១៤ ខាងមុខ។
នាវាមុជទឹកនុយក្លេអ៊ែរប្រភេទវាយលុកទី១១ របស់សហរដ្ឋអាមេរិកនេះ មានប្រវែង១១៥ម៉ែត្រ មានកម្លាំងញែកទឹកកម្រិត៧.៩០០តោន។ មានល្បឿន២៥ម៉ាយក្នុង១ម៉ោង និងអាចមុជទឹកបានក្នុងជម្រៅ២៤០ម៉ែត្រ។ លើនាវាមុជទឹកនុយក្លេអ៊ែរនេះ មានបំពាក់ដោយរ៉េអាក់ទ័រនុយក្លេអ៊ែរ S9G ស្មើនឹង៤០.០០០សេះ និងបំពាក់ដោយកំជ្រួច Tomahawk ព្រមទាំងអាវុធយោធភ័ណ្ឌដទៃទៀតជាច្រើន។
សហរដ្ឋអាមេរិក មានគម្រោងដំឡើងនាវាមុជទឹកនុយក្លេអ៊ែរប្រភេទវាយលុកនេះចំនួន៣០គ្រឿងទៀតដែលក្នុង១គ្រឿងៗមានតម្លៃ២,៧ពាន់លានដុល្លារអាមេរិក។
នាវាមុជទឹកនុយក្លេអ៊ែរប្រភេទវាយលុកទី១១របស់សហរដ្ឋអាមេរិកត្រូវបានផលិតដោយក្រុមហ៊ុន General Dynamics Electric Boat និងក្រុមហ៊ុន Newport News Shipbuilding៕
Source from: www.dtn7.com

Loading...
Loading...