មិនដល់រយៈពេលមួយខែផង គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ គឺរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាគណបក្សប្រជាជនកម្ពុជា ដែលគេហៅថា «រាជរដ្ឋាភិបាលក្បាលធំ» មានទីប្រឹក្សាចំនួន៨២នាក់ «រាជរដ្ឋាភិបាលអាណត្តិទី៥តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣»។
ក្នុងចំណោមទីប្រឹក្សារាជរដ្ឋាភិបាលអាណត្តិទី៥ ទាំងចំនួន៨២នាក់នោះ គឺមាន៣នាក់ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី, ៤នាក់ មានឋានៈស្មើទេសរដ្ឋមន្ត្រី, ៥២នាក់ មានឋានៈស្មើរដ្ឋមន្ត្រី, ១១នាក់ មានឋានៈស្មើរដ្ឋលេខាធិការ និង១២នាក់ មានឋានៈស្មើអនុរដ្ឋលេខាធិការ ហើយត្រូវចាយលុយជាតិអស់ជាមធ្យមប្រមាណ៥៩០.៤០០ដុល្លារអាមេរិក ក្នុង១ឆ្នាំៗ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ទម្រាំដល់រយៈពេល៥ឆ្នាំពេញ គឺរាជរដ្ឋាភិបាលដែលដឹកនាំដោយបុរសខ្លាំងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ននឹងមានទីប្រឹក្សាអាចដល់ចំនួនរាប់រយនាក់តែម្តង ហើយលុយជាតិក៏ត្រូវចំណាយទៅលើទីប្រឹក្សាទាំងនោះមានចំនួនច្រើនដែរ៕
Source from: www.dtn7.com

Loading...
Loading...