ខេត្ដឧត្ដរមានជ័យ ៖ ស្ដ្រីក្នុងគ្រួសារក្រីក្រតោកយ៉ាកម្នាក់ អស់សង្ឃឹមក្នុងជីវិត ដោយសារមានជំងឺមហារីកសុដន់រ៉ាំរ៉ៃ រយៈពេល ២ឆ្នាំមកហើយ ព្យាបាលមិនជាបានដាច់ចិត្ដ លេបថ្នាំសម្លាប់ខ្លួនកាលពីវេលាម៉ោង ៤រសៀលថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិរំចេក ឃុំ-ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ចោលកូន ៥នាក់ក្នុងបន្ទុកមើលទៅ គួរឲ្យអាណោចអាធ័មខ្លាំងណាស់។
ស្ដ្រីដែលលេបថ្នាំសម្លាប់ខ្លួនមានឈ្មោះ ចៀប ច្រឹក អាយុ ៤៥ឆ្នាំមាន កូនក្នុងបន្ទុក ៥នាក់ជាស្ដ្រីមេម៉ាយប្ដីចុះចេញពីផ្ទះ ទៅមានប្រពន្ធថ្មី បន្ទាប់ពីគាត់កើតជំងឺមហារីកសុដន់។ មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ មានអង្គការមួយបានចែកថ្នាំ សម្រាប់បង់ក្នុងទឹកការពារជំងឺរាករូសស្រាប់តែស្ត្រីរងគ្រោះ បានយកថ្នាំដែលអង្គការចែកឱ្យ ទៅលេបអស់ចំនួន ៤០ គ្រាប់ក្នុងគោលបំណងសម្លាប់ខ្លួន ដោយតូចចិត្ដនឹងជំងឺរ៉ាំរ៉ៃ ។ បន្ទាប់ពីឃើញអាការ ស្ដ្រីរងគ្រោះមិនស្រួល អ្នកភូមិក៏បានជួយដឹក ទៅមណ្ឌលសុខភាព ដើម្បីជួយសង្គ្រោះ តែគាត់មានបំណងធ្វើអត្ដឃាតដដែល៕
Source from: watphnom-news.com

Loading...
Loading...