ខេត្តកណ្តាល ៖ បុរសម្នាក់ដែលជាប់ពាក់ព័ន្ធ ករណីប៉ុនប៉ងធ្វើមនុស្សឃាត លើកូនចុងរបស់ខ្លួន ត្រូវបាននគរបាលស្រុកមុខកំពូល ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្សារព្រែកអញ្ចាញ ដោយយោងទៅតាមដីកា បញ្ជាឲ្យចាប់ខ្លួនរបស់ចៅក្រម សាលាដំបូងខេត្តកណ្តាល បន្ទាប់ពីជនសង្ស័យ បានគេចវេះមិនព្រមចូលខ្លួន តាមការកោះហៅចំនួន ពីរលើក។
បុរសដែលត្រូវឃាត់ខ្លួនមានឈ្មោះ សួង មនោរម្យ អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិពោធិ៍លំ ឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្តាល។ ឈ្មោះ សួង មនោរម្យ មិនព្រមចូលខ្លួនតាម លិខិតអញ្ជើញចំនួន២លើករបស់តុលាការ ហេតុដូច្នេះហើយ ទើបចៅក្រមចេញដីកា បញ្ជាឲ្យចាប់ខ្លួនតែម្តង។ មិនទាន់មានសេចក្តីលម្អិតជុំវិញ ករណីនេះនៅឡើយទេ គ្រាន់តែដឹងថា ពាក់ព័ន្ធនឹងបទប៉ុនប៉ង មនុស្សឃាតទៅលើកូនចុងរបស់ខ្លួន៕
Source from: watphnom-news.com

Loading...
Loading...