រាជធានីភ្នំពេញ ៖ គូស្នេហ៍ជានារីស៊ីម២ ដែលម្នាក់តែងខ្លួនធ្វើជាស្រី ម្នាក់ទៀតធ្វើជាប្រុស បានជិះម៉ូតូប្រឡែងគ្នាតាមផ្លូវ ស្រាប់តែជ្រុលចង្កូតទៅប៉ះបង្គោលភ្លើង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ២នាក់កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចខាងមុខភោជនីយដ្ឋានដើមគុជ ស្ថិតនៅតាមផ្លូវលេខ១០៧ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
មុនកើតហេតុឃើញនារីជាគូស្នេហ៍ ២នាក់នេះ បានបើកម៉ូតូឃ្លីក ពណ៌សខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1O-0143 តាមផ្លូវលេខ១០៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ អ្នកអង្គុយនៅខាងក្រោយ បានលូកដៃមកស្ទាបអង្អែល និងប្រឡែងគ្នា ក៏ប៉ះចង្កូតម៉ូតូ បណ្តាលឲ្យដួលម៉ូតូខ្ទាត ទៅប៉ះនឹងបង្គោលភ្លើង បណ្តាលឲ្យអ្នកបើកម៉ូតូរបួសបាក់កដៃឆ្វេង ចំណែកអ្នករួមដំណើរ រងរបួសកញ្ចឹងក និងរលាត់ដៃជើង៕
Source from: watphnom-news.com

Loading...
Loading...