តារាចម្រៀង ឈិន សុរ៉ាវី បានស្លាប់បាត់បង់ជីវិតទៅហើយ កាលពីវេលាម៉ោង១៩និង៣០នាទីយប់ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញ នៅក្នុងគេហដ្ឋានរបស់នាង ឋិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយការសន្និដ្ឋានជាបឋមថា មកពីតារាចម្រៀងរូបនេះធ្វើអត្តឃាតដោយចង.ក នឹងចម្រឹងដែកនៅលើបន្ទប់ឡៅតឿ ។
ក្រោយមក ទោះបីមិនទាន់មានការសន្និដ្ឋានជាក់លាក់ចុងក្រោយពីសមត្ថកិច្ចក៏ដោយ ក៏តាមរយៈនៃការពិនិត្យសាកសពបានបង្ហាញថា មានស្លាកស្នាមមុខ និងជើងជាច្រើនកន្លែង ព្រមទាំងគ្មានសញ្ញាណការលៀនអណ្តាត និងលៀនភ្នែក បែរជាមានបែបពពុះមាត់ទៅវិញ ។ លើសពីនេះ សពតារាចម្រៀង ឈិន សុរ៉ាវី បានបន្សល់ទុកនូវលិខិតមួយយ៉ាងខ្លីដែលសរសេរថា "ខ្ញុំមិនលើកលែងឲ្យអ្នកណាដែលជាន់ឈ្លី និងកុហកខ្ញុំទេ" ។ ដូច្នេះ មជ្ឈដ្ឋាននានាមានការសង្ស័យថា ការស្លាប់បាត់បង់ជីវិតរបស់តារាចម្រៀង ឈិន សុរ៉ាវី មិនមែនជារឿងអត្តឃាតធម្មតាទេ គឺអាចទាក់ទងនឹងករណីឃាតកម្ម ដែលទាមទារឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវឲ្យបានច្បាស់លាស់ ៕
Source from: www.dtn7.com

Loading...
Loading...