ស្ត្រីម្នាក់ដែលជាអគ្គនាយិកាក្រុមហ៊ុនភីធីសូរិយាគ្រុម ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលពីបទឆបោក ខណៈដែលស្ត្រីរូបនេះកំពុងធ្វើដំណើរដោយរថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2S-4663 នៅលើកំណាត់ផ្លូវវេងស្រេង នាវេលាម៉ោង១៣រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញ ។
សមត្ថកិច្ចនគរបាលខេត្តកណ្តាលបានឲ្យដឹងថា ស្ត្រីឈ្មោះ លោ ធីរីសា ហៅ ធីធី អាយុ៥៣ឆ្នាំ ជាអគ្គនាយិកាក្រុមហ៊ុនភីធីសូរិយាគ្រុប មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតុលាការសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទឆបោក និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ។
ក្រុមគ្រួសារសាច់ញាតិដើមបណ្តឹងរដ្ឋប្បវេណីបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៣ អ្នកស្រី លោ ធីរីសា ហៅ ធីធី បានយកប្លង់ដីមួយកន្លែងមកដាក់បញ្ចាំក្នុងតម្លៃ១៥.០០០ដុល្លារអាមេរិក ។ ដល់ពេលហួសកំណត់នៃការសងប្រាក់ ម្ចាស់បំណុលបានចុះទៅពិនិត្យទីតាំងដីក្នុងប្លង់ដាក់បញ្ចាំ ទើបដឹងថា កូនបំណុលឈ្មោះ លោ ធីរីសា មិនមែនជាកម្មសិទ្ធិនៃទ្រព្យដាក់បញ្ចាំនេះទេ រួចហើយម្ចាស់បំណុលក៏បានដាក់ពាក្យបណ្តឹងទៅតុលាការសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទឆបោកតែម្តង ៕
Source from: www.dtn7.com

Loading...
Loading...