ខេត្តសៀមរាប ៖ ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានវ័យប្រហែល ២០ ឆ្នាំ ត្រូវបានជនមិនស្គាល់មុខ អារកផ្នែកខាងឆ្វេងចំនួន ៣ កន្លែងហើយញាត់ចូល ទៅក្នុងព្រៃដោយបន្សល់ទុក នូវវត្ថុតាងមួយចំនួន ហើយសពស្ត្រីរងគ្រោះត្រូវបានអ្នកភូមិប្រទះឃើញ កាលពីម៉ោង ១រសៀលថ្ងៃទី២៦ ខែវិច្ឆិកា នៅក្បែរដងផ្លូវ ៦០ ម៉ែត្រក្នុងព្រៃអង្គរ ស្ថិតក្នុងភូមិអារក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប។
នគរបាលការិយាល័យបច្ចេកទេស ដែលទៅធ្វើកោសលវិច័យ បានបញ្ជាក់ថា សពសពស្ត្រីរងគ្រោះ មានស្នាមអារក ដោយកាំបិតចំនួន ៣កន្លែង មុនពេលស្លាប់ ដោយមានស្លៀកខោជើងវែង ក្រហមអាវវែងផ្កា ពណ៌លឿង។ ក្នុងពេលប្រទះឃើញសាកសព ពុំមានស្នាមរបូតខោឬអាវទេ ដែលបង្ហាញថា ពុំមែនកើតចេញ ពីការចាប់រំលោភឡើយ។ តែនៅកន្លែងកើតហេតុ គឺបានបន្សល់នូវខោរខ្លី កីឡាប្រុស១ ខោរខ្លី ខូវបូយស្រី១ អាវទ្រនាប់៣ ស្បែកជើង ១គូ និងទូរសព្ទ័ដៃ មួយគ្រឿង។
តាមការពិនិត្យជាក់ស្តែង ឃាតករអាចមានគ្នាលើសពី ២នាក់ ហើយអាចកើតឡើង កាលពីយប់ តែថានៅម៉ោងប៉ុន្មាននោះ គឺមិនអាចដឹងបានឡើយ ហើយក៏ពុំមែនកើតចេញ ពីការចាប់រំលោភដែរ ហើយករណីនេះ ជាអំពើឃាតកម្ម គិតទុកជាមុន។ បច្ចុប្បន្នសពស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹក យកមកតម្កល់ទុកនៅ វត្តពោធិ៍ ២ដើម ដើម្បីរងចាំសាច់ញាតិមកមើល តែបើតាមការសន្និដ្ឋាន ស្ត្រីរងគ្រោះអាចជាអ្នកឆ្ងាយខេត្ត ឬជាអ្នកបម្រើនៅតាមក្លិប៕
Source from: watphnom-news.com

Loading...
Loading...