ប្រទេសថៃ ៖ នៅមុននេះបន្តិច តុលាការថៃទើបតែ សម្រេចឲ្យមានដីកា ចាប់ខ្លួនមេដឹកនាំកំពូល ដែលបានដឹកនាំពួកបាតុករ ខណៈដែលអតីត សមាជិកសភារូបនេះ បានជាប់ពាក់ព័ន្ធនឹង សកម្មភាពបញ្ជូនក្រុមបាតុករ ឲ្យចូលកាន់កាប់បណ្តាក្រសួងនានា ដោយគ្មានច្បាប់ទម្លាប់។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Channelnewsasia។
លោកវរសេនីឯក Sunthorn Kongklam ដែលជាមេនគរបាល ក្នុងសង្កាត់ Bang Sue នៃក្រុងបាងកកបាននិយាយថា ប្រសិនបើលោក ស៊ូថេប មិនព្រមចុះចាញ់ទេ លោកនឹងត្រូវចាប់ខ្លួនលោក ស៊ូថេប ព្រោះតុលាការព្រហ្មទណ្ឌ ទើបតែអនុម័តឲ្យមាន ដីកាចាប់ខ្លួននេះ។ លោក ស៊ូថេប ជាប់ចោទពីបទ បំពានច្បាប់មាត្រាទី២១៥ និង៣៦៥ ដោយបានដឹកនាំហ្វូងមនុស្ស ទៅបំពានលើបរិវេណ ក្រសួងហិរញ្ញវត្ថុ កាលពីម្សិលមិញ៕
Source from: watphnom-news.com

Loading...
Loading...