ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បន្ទាប់ពីផឹកស្រវឹង មកដល់ផ្ទះវិញសុំលុយប្រពន្ធ ១០ម៉ឺនរៀលអត់បាន ក៏ដេញកាប់ប្រពន្ធកូន ហើយបែកគំនិតយកភ្លើងដុតផ្ទះចោលកាលពីវេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅភូមិត្រពាំងក្រវាន់ ឃុំព្រៃមូលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តែបានអ្នកស្រុកជួយពន្លត់ ទាន់ពេលវេលា កុំអីគ្មានផ្ទះជ្រកនោះទេ។
បុរសដែលមិនចេះគិតពិចារណានេះ មានឈ្មោះ មុត សុង អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ បានផឹកស្រាស្រវឹង នៅពេលមកដល់ផ្ទះ ស្រាប់តែរករឿងឈ្លោះប្រពន្ធកូន ហើយបានសុំលុយប្រពន្ធចំនួន ១០ម៉ឺនរៀល ដោយប្រាប់ថា យកទៅលេងល្បែង ។ ពេលនោះប្រពន្ធប្រាប់ថា គ្មានលុយទេ ក៏កើតចិត្តខឹងក្តៅក្រហាយ ទាញកាំបិតនិងដំបង ដេញកាប់ប្រពន្ធនិងកូនផ្អើលពេញភូមិ ។
ភ្លាមៗនោះប្រពន្ធនិងកូនស្រែក ឲ្យអ្នកជិតខាងជួយ ហើយជម្លោះនោះ បានស្ងប់ស្ងាត់ទៅវិញ ដោយសារអ្នកភូមិមកច្រើនពេក ហើយប្តីក៏ដើរទៅផ្ទះយកចំបើង និងប្រមូលខោអាវដាក់គរលើផ្ទះដុ តឆេះសន្ធោសន្ធៅតែម្តង ពេលនោះប្រជាពលរដ្ឋក៏បានមកជួយពន្លត់ទាន់ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ មុត សុង ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធី ៕
Source from: watphnom-news.com

Loading...
Loading...