ខេត្តកណ្ដាល ៖ បុរសម្នាក់ដែលក្រុមគ្រួសារអះអាងថា ខ្មោចចូលឬខុសគ្រូ បានយកកាំបិតចិតបន្លែចាក់ខ្លួនឯង ធ្លាយពោះវៀនចេញមកក្រៅ ហើយយកដៃចាប់ញ៉ុកចូលទៅវិញ រួចយកកូនចានគ្របពីលើ យកក្រម៉ារុំបង្កឲ្យមានការភ្ញាក់ផ្អើល អស់អ្នកស្រុកជិតខាង កាលពីវេលាម៉ោង ១និង២៥ នាទីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងផ្ទះរបស់ខ្លួនស្ថិតនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ជិន ជាតិ ភេទប្រុស អាយុ ៣០ឆ្នាំ មានស្រុកកំណើតនៅឃុំបាកាន ស្រុកព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃរស់នៅភូមិឃុំកើតហេតុខាងលើ។ ប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ប្ដីរបស់កាត់បានទាស់ពាក្យសំដី ជាមួយគាត់បន្ដិចបន្ដួច រួចហើយប្ដីរបស់គាត់បានឡើងលើផ្ទះសម្ងំមួយសន្ទុះស្រាប់តែ កូនរបស់គាត់មកប្រាប់ថា ពុកយកកាំបិតចាក់ខ្លួនឯង ក្នុងពេលនោះគាត់អត់ជឿសំដីកូននោះទេ ដោយបានបោះសំដីទៀតថា ចង់ងាប់ចាក់ស្អីក៏ចាក់ទៅ ពេលនោះកូនរបស់គាត់ភ័យខ្លាចឪពុកស្លាប់ រត់ទៅប្រាប់អ្នកជិតខាងឲ្យមកជួយ។
ក្នុងពេលនោះប្រពន្ធជនរងគ្រោះ និងអ្នកជិតខាងឡើងលើផ្ទះ បានឃើញបុរសជា ប្ដីចាក់ខ្លួនឯងធ្លាយពោះវៀនប្រាកដមែន ហើយពេលនោះបុរសជាប្ដី បាននិយាយប្រាប់ប្រពន្ធថា រូបគេអត់រស់នៅជាមួយ ឯងដល់ចាស់ទេ ព្រោះមានផ្លូវងងឹតមកយករូបគេទៅហើយ។ បន្ទាប់ពីបានឮសំដីដែលប្ដីនិយាយបែបនេះ ស្ដ្រីត្រូវជាប្រពន្ធបានសន្និដ្ឋានថា ប្ដីគាត់ខ្មោចចូលឬខុសគ្រូ ព្រោះគាត់ដឹងច្បាស់ថា ប្ដីគាត់មានគ្រូកាន់ពេលនោះក៏អុចធូប និយាយបន់ស្រន់ធ្វើឲ្យបុរស ជាប្ដីសម្ងំស្ងៀមឈប់ធ្វើសកម្មភាព បោលបុកជញ្ជាំងទៀតដែរ៕
Source from: watphnom-news.com

Loading...
Loading...