រាជធានីភ្នំពេញ ៖ កម្មករវ័យចំណាស់ម្នាក់ ត្រូវបានក្រុមគ្រួសារនិងអ្នកជិតខាង ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យ បានចាប់អូសដៃកុមារី អាយុទើបតែ ៨ឆ្នាំទៅរំលោភសេពសន្ធវៈ បានសម្រេចនៅលើផ្ទះរបស់ខ្លួន ត្រង់ចំណុចផ្លូវលំភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោងជាង ២រសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣។
ជនសង្ស័យមានឈ្មោះ មោក ចំរើន អាយុ ៤៩ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ ហើយក្មេងស្រីរងគ្រោះមានឈ្មោះ ស.ស.វ អាយុ ៨ឆ្នាំ ជាសិស្ស។ ម្តាយក្មេងស្រីរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានកំពុងតែជួយរកចៃ ឲ្យបងស្រីរបស់ខ្លួន នៅក្បែរផ្ទះជនសង្ស័យ។ ក្រោយមកជនសង្ស័យ បានមកលួងក្មេងស្រីរងគ្រោះថា បើតាមគាត់ឡើងលើផ្ទះ នឹងបើកទូរទស្សន៍ឲ្យមើល ហើយក្មេងស្រីរងគ្រោះក៏ទៅតាម។
ដោយបានឳកាសល្អ ជនសង្ស័យក៏បានបិទទា្វរ និងខ្ទាស់គន្លឹះពីខាងក្នុង ស្រាតខោខ្លួនឯង និងសម្រាតខោក្មេងស្រីរងគ្រោះ បង្ខំឲ្យនាងឡើងអង្គុយ លើប្រដាប់ភេទរបស់ខ្លួន។ ពេលនោះក៏មានក្មេងប្រុសម្នាក់ បានឡើងទៅ ហើយមានការសង្ស័យ ក៏លួចមើលតាមចន្លោះទា្វរ ឃើញអំពើមិនសមរម្យ ក៏បានរត់មកប្រាប់ម្តាយក្មេងស្រីរងគ្រោះ ក៏ផ្អើលឆោឡោនាំគ្នាឡើងទៅលើផ្ទះ ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នាំមកប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់៕
Source from: watphnom-news.com

Loading...
Loading...