រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់សង្ស័យ មានវិបត្តិស្នេហាបានសម្រេចចិត្ត មកលោតទឹករណ្តៅដ៏ជ្រៅមួយកន្លែង ប៉ងសម្លាប់ខ្លួន តែត្រូវអ្នកភូមិជួយស្រង់ បានទាន់ពេលវេលា កាលពីវេលាម៉ោង ៨និង៤០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០១៣ នៅចំណុចរណ្តៅដី ដ៏ជ្រៅមួយកន្លែង ស្ថិតនៅខាងក្រោយរោងចក្រកាត់ដេរយីហោ ប៊ឺរី ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះពុំត្រូវបានស្គាល់អត្តសញ្ញាណទេ ដោយសារនាងសន្លប់ស្តូកស្តឹង ហើលក្នុងពេលទៅលោតទឹកមាន ពាក់អាវយឺតពណ៌ខ្មៅដៃខ្លី និងស្លៀកខោ ខូវប៊យពណ៌ខៀវ អាយុប្រមាណជា ២០ឆ្នាំ។ ប្រជាពលរដ្ឋដែលបានជួយសង្គ្រោះ នារីវ័យក្មេងខាងលើនេះ បានឲ្យដឹងថា ពួកគាត់បានទៅរកត្រីនៅរណ្តៅដី ដែលមានទឹកជ្រៅមួយកន្លែង ក៏បានប្រទះឃើញនារីម្នាក់ តោងជាប់និងដើមវល្ល័នៅក្នុងទឹក។ ភ្លាមៗនោះអ្នកភូមិ បានជួយសង្គ្រោះដោយស្រង់ចេញពីទឹក ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៏ ភ្លាមៗតែម្តង ៕
Source from: watphnom-news.com

Loading...
Loading...