រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលស្រវឹងស្រាជោកជាំ បានទាញម៉ូតូជិះរេពេញផ្លូវ ទៅរកទិញស្រាមកផឹកបន្ត ជាមួយអ្នកភូមិ ក៏ត្រូវរថយន្តបើកបុកមួយទំហឹង បណ្តាលឲ្យដួលសន្លប់លើចិញ្ចើមផ្លូវ ហើយម៉ូតូផ្លោងទៅមាត់ប្រឡាយ កាលពីវេលាម៉ោង ៩និង០៥នាទី យប់ថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០១៣ នៅតាមផ្លូវជាតិលេខ៣ ទល់មុខសាលាបឋមសិក្សាទួលកី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍ សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ សន ភារម្យ អាយុ ២៦ឆ្នាំ ជាកម្មករសំណង់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្នាក់នៅភូមិ ព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើត ភូមិពុទ្ធិវឌ្ឍន៍ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿង ម៉ាកអាយខន ពណ៌ស គ្មានពាក់ស្លាកលេខ ជិះពីជើងទៅត្បូង រេពេញផ្លូវ ក្នុងស្ថានភាពស្រវឹងស្រា ក៏ត្រូវរថយន្តមួយគ្រឿង មិនចាំម៉ាកបើកពីជើងទៅត្បូង ស្របទិសគ្នា មកបុកពីក្រោយអូសម៉ូតូជិត១០ម៉ែត្រ បណ្តាលឲ្យរងរបួស សន្លប់នៅនឹងកន្លែង៕
Source from: watphnom-news.com

Loading...
Loading...