ខេត្តស្ទឹងត្រែង ៖ រថយន្តយីឌុបមួយគ្រឿង បានធ្វើសកម្មភាពដឹកឈើប្រណីត ប្រភេទធ្នង់សឹងរាប់ភ្លេចទៅហើយ តែគ្មាននរណាចាប់អារម្មណ៍ទេ ហើយទើបតែកាលពីវេលាម៉ោង ៧និង៥០ នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ គេសង្កេតឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានចុះទៅបង្ក្រាបឡានដឹកឈើនោះ នៅចំណុចវាលព្រីង ក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដែលគេសង្ស័យថា ផ្តើមចេញពីការចរចាបង់លុយមិនត្រូវគ្នា។
រថយន្តយីឌុបនេះបានដឹកឈើធ្នង់ ចេញពីចំណុចស្រុកសៀមប៉ាង តាមទូកហើយមកទម្លាក់ នៅមាត់ទឹកចំណុចភូមិញ៉ឺន ឃុំស្តៅ ស្រុកសេសាន រួចបន្តដឹកតាមគោយន្តកែច្នៃ យកមកលាក់ទុក ក្នុងព្រៃនៃភូមិសាស្ត្រ តំបន់ឃុំស្តៅ នៅពេលមានឱកាសល្អ ទើបរថយន្តយីឌុបខាងលើ ចូលទៅដឹកនៅពេលយប់ យកទៅលក់ឲ្យឈ្មួញវៀតណាម។
ឈើធ្នង់ដែលបង្ក្រាបនេះ ជាប្រភេទឈើឃ្លុំ មានមុខកាត់ពី២៥ ទៅ៣៥ សង់ទីម៉ែត្រ ប្រវែង ២ម៉ែត្រ ហើយគេមិនដឹងថា ឈើធ្នង់ទាំងនេះជារបស់ ឈ្មួញណាម្នាក់ទេ ព្រោះរថយន្តខាងលើ តែងតែដឹកឈើល្មើសច្បាប់លើកមកហើយ ដោយបន្លំចេញដំណើរ ជាមួយរថយន្តដឹកឈើដេញថ្លៃ របស់ក្រុមហ៊ុនស្តារបាតអាង ទំនប់វារីអគ្គិសនី៕
Source from: watphnom-news.com

Loading...
Loading...