កាលពីប៉ុន្មានឆ្នាំមុន តារាសម្តែងសាច់សខ្ចី និងជាអតីត Freshies Girl ឆ្នាំ២០០៨ គង់ ច័ន្ទស្រីមុំ ធ្លាប់បានបង្ហាញឈុតឆាកស្នេហាដ៏ផ្អែមល្ហែមដោយថើបបឺតជញ្ជក់មាត់គ្នាជាមួយសង្សារបណ្តូលចិត្តរបស់នាង ធ្វើឲ្យផ្អើលពេញក្នុងពិភពសិល្បៈរួចម្តងមកហើយៗឥឡូវនេះ តារាសម្តែងសម្បូណ៌មន្តស្នេហ៍រូបនេះ បានថើបបឺតជញ្ជក់មាត់គ្នាយ៉ាងផ្អែមល្ហែមសាជាថ្មីជាមួយសង្សាររបស់នាង ដោយ Post នៅក្នុង Page នៃបណ្តាញសង្គម Facebook យ៉ាងចំហ ។
រូបភាពសិចស៊ីនិងស្រើបស្រាលរបស់តារាសម្តែង គង់ ច័ន្ទស្រីមុំ ត្រូវបានមជ្ឈដ្ឋានអ្នកស្រឡាញ់វិស័យសិល្បៈវាយតម្លៃថា គង់ ច័ន្ទស្រីមុំ ជាប់ឈ្មោះជាតារាសិចស៊ីមួយដួងដែលពាំនាំគ្រាប់ពូជវប្បធម៌បរទេសថើបបឺតមាត់យ៉ាងស្រើបស្រាលជាមួយសង្សាររបស់នាង មកសាបព្រោះនៅលើថ្នាលសិល្បៈនៃសង្គមខ្មែរ ។
តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ ចំពោះអំពើនិងរូបភាពសិចស៊ី ព្រមទាំងស្រើបស្រាលរបស់តារាសម្តែង គង់ ច័ន្ទស្រីមុំ ជាមួយសង្សារបណ្តូលចិត្តរបស់នាង ? ៕
Source from: www.dtn7.com

Loading...
Loading...