រាជធានីភ្នំពេញ ៖ បុរសជាកម្មករបម្រើការងារ នៅផ្ទះលក់សំបកបាវម្នាក់ ត្រូវបានគំនរបាវរលំសង្កត់ស្លាប់ នៅក្នុងហាងលក់សំបកការ៉ុង គ្រប់ប្រភេទយីហោ គីម ចេង ស្ថិតនៅផ្ទះលេខ៤៣Eo ផ្លូវលេខ១១១ ភូមិ២ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា ខណៈកំពុងដេកលក់នៅលើប៉ៅអ៊ី ចន្លោះគំនរសំបកបាវចងបាច់ៗ ដោយគ្មានអ្នកណាដឹង នាំឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ជនរងឈ្មោះ ស៊ាង ទូច ភេទអាយុ ២០ឆ្នាំស្នាក់នៅផ្ទះកើតហេតុ រយៈពេល ៣ឆ្នាំមកហើយ មានស្រុកកំណើតនៅឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។ មុនពេលកើតហេតុ កម្មកររងគ្រោះបានសម្រាក នៅក្នុងហាងដូចសព្វដង បន្ទាប់ពីទទួលទានបាយល្ងាច លុះរហូតដល់ម៉ោងប្រមាណ ៩យប់ ម្ចាស់ហាង និងកម្មករឯទៀត បានចូលសម្រាក ដោយមិនមានឮសូរសំឡេង ស្រែកឲ្យជួយនោះទេ ។ រហូតដល់ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ម្ចាស់ហាងបានបើកទ្វារផ្ទះ ក៏ស្រាប់តែឃើញកម្មកររងគ្រោះ ស្លាប់នៅ ក្រោមការុង មិនដឹងតាំងពីពេលណានោះទេ៕
Source from: watphnom-news.com

Loading...
Loading...