រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នា លឿនពេកកាច់ចង្កូតមិនទាន់ បានជ្រុលទៅបុករនាំងដែកចែកទ្រូងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ កាលពីវេលាម៉ោងជិត ៥ទៀបភ្លឺថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅទល់មុខក្រុមហ៊ុនMobitel តាមមហាវិថីព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
មុនពេលកើតហេតុ គេឃើញយុវជន ២នាក់ជិះម៉ូតូម៉ាកអ៊ែរប្លែក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-1546 ធ្វើដំណើរតាមមហាវិថីព្រះសីហនុ ពីលិចទៅកើត គឺពីស្តុបពេទ្យចិនទៅវិមានឯករាជ្យ បោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ កាច់ចង្កូតមិនទាន់ ក៏រេទៅបុករះរនាំងដែកពុះចែកផ្លូវបាក់ក្បាលមូលៗលើរនាំងដែកអស់ចំនួន ២ បណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន៕
Source from: watphnom-news.com

Loading...
Loading...