ក្រុងប៉ោយប៉ែត ៖ ម្ចាស់គ្លីនិកយីហោវិបុល ដែលមានទីតាំងនៅ ទល់មុខសណ្ឋាគារ ប៉ោយប៉ែតស៊ីតធី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ព្រោះតែចង់បានលុយ បានធ្វើការវះកាត់ ទាំងប្រថុយប្រថាន និងគ្មានបច្ចេកទេស បណ្ដាលឱ្យស្ត្រីអ្នកជំងឺ ស្លាប់នៅក្នុងគ្លីនិករបស់ខ្លួន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយម្ចាស់គ្លីនិកវិបុលសុខ បានឃុបឃិតជាមួយ ក្រុមគ្រួសារជនរងគ្រោះ វេចខ្ចប់សពស្ត្រីរងគ្រោះ ដឹកយកទៅបូជាឆ្ងាយពីក្រុងប៉ោយប៉ែត ដែលសូម្បីសមត្ថកិច្ចនិងអាជ្ញាធរ មិនបានដឹងពីករណីនេះឡើយ។
ស្ដ្រីរងគ្រោះមានឈ្មោះ ស៊ិន ស៊ីណា អាយុ ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ត្រូវគេលាក់បាំងពីករណីវះកាត់ បណ្ដាលឱ្យស្លាប់ ហើយគេមិនដឹងថា ស្ដ្រីរងគ្រោះមានជំងឺអ្វី ទើបបានជាត្រូវបញ្ជូនមកវះកាត់ នៅគ្លីនិកមួយនេះទេ ។ ម្ចាស់គ្លីនិកវិបុលសុខ មានឈ្មោះ ស៊ុត គឹមសាន ក៏ជាប្រធានមន្ទីរពេទ្យ បង្អែកប៉ោយប៉ែត ផងដែរ ហើយក្រោយពីវះកាត់ ឱ្យស្ដ្រីរងគ្រោះស្លាប់ ម្ចាស់គ្លីនិកបានរកអភិបាលរងខេត្ដម្នាក់ ឲ្យជួយអន្ដរាគមន៍ ដើម្បីបិទបាំងរឿងផងដែរ ។
ចំពោះករណីនេះឡែកម្ចាស់គ្លីនិក ត្រូវប្រឈមចំពោះមុខច្បាប់ ដូចជាការបិទបាំងសកម្មភាពវះកាត់ ឱ្យអ្នកជំងឺស្លាប់, ការឃុបឃិតផ្ដល់លុយ ឱ្យក្រុមគ្រួសារជនរងគ្រោះ មិនឱ្យសមត្ថកិច្ចនិងអាជ្ញាធរបានដឹង និងមកពិនិត្យសាកសព។ យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត កែវ សុភត្រា ដែលជាប្រធានមន្ទីរសុខាភិបាលខេត្ដបន្ទាយមានជ័យ ត្រូវពិនិត្យមើលករណីវះកាត់ បណ្តាលឱ្យស្ដ្រីរងគ្រោះស្លាប់ឡើងវិញផង។ករណីដែលម្ចាស់គ្លីនិកមួយនេះ មិនចង់ឱ្យរឿងនេះបែកធ្លាយទៅខាងក្រៅ ព្រោះគាត់មិនចង់ឱ្យខូចឈ្មោះគ្លីនិក និងតួនាទីជាប្រធានមន្ទីរពេទ្យបង្អែកផងដែរ៕
Source from: watphnom-news.com

Loading...
Loading...