រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតរបួសស្រាល ដោយសារយុវជនម្នាក់មិនស្គាល់ឈ្មោះ បានជិះម៉ូតូម៉ាកហុងដាសេ ១២៥ មួយគ្រឿង បុកអ្នកធ្វើដំណើរឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង ២៣និង៣០ នាទីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅត្រង់ចំណុច មុខសាកលវិទ្យាល័យវ៉ាន់ដា គណនេយ្យ តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជនរងគ្រោះមានឈ្មោះ សារ័ត្ន អាយុ ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ា និត អាយុ ២៣ឆ្នាំ ស្នាក់នៅម្ដុំផ្សាដើមថ្កូវ ខណ្ឌចំការមន។ មុនពេលកើតហេតុ គេឃើញយុវជន ៣នាក់បានដើរឆ្លងកាត់ ផ្លូវលេខ២៧១ ពីកើតទៅលិច ពេលដើរជិតផុតផ្លូវ ស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AD- 1696 ក្នុងល្បឿនយ៉ាងលឿន ជ្រុលចង្កូតទៅបុកយុវជន៣នាក់ដែលកំពុងដើរឆ្លងថ្នល់នោះពេញ ទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់ធ្ងរ៕
Source from: watphnom-news.com

Loading...
Loading...