រាជធានីភ្នំពេញ ៖ រថយន្តប្រភេទកូរ៉េ ដឹកជ្រូកចំណុះមួយតោនកន្លះមួយគ្រឿង សង្ស័យម្ចាស់ស្រវឹងបានបើកបរក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតធ្លាក់ផ្លូវទំនប់ ៧មករា បណ្តាលឲ្យជ្រូករត់ពេញវាលស្រែ កាលពីវេលាម៉ោង ១៨និង១០នាទីនៅចំណុចខាងលិច ប៉ុស្តិ៍សាក់សំពៅ តាមបណ្តាលផ្លូវ៧មករា ក្នុងភូមិសំបួរ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកូរ៉េមួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-4450 ដឹកជ្រូកដឹកមកពីខេត្តកំពង់ស្ពឺ យកទៅឲ្យម៉ូយកុងស៊ីកាប់ជ្រូក នៅម្តុំលូប្រាំ តាមបណ្តោយ ផ្លូវ៧មករា ក្នុងទិសដៅ ពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុ អ្នកបើកបររថយន្តខាងលើ ទំនងជាស្រវឹងស្រាផងនោះ បានជ្រុលចង្កូតធ្លាក់ផ្លូវទំនប់ ៧មករា ក្រឡាប់ផ្ងាជើង បណ្តាលឲ្យជ្រូករត់ពេញវាលស្រែ ៕
Source from: watphnom-news.com

Loading...
Loading...