ខេត្តកណ្ដាល ៖ ដោយសារតែអត់មានលុយចាយវាយ បានបង្ខំឲ្យយុវជនម្នាក់ក្លែងខ្លួន ជាព្រះសង្ឃដើរបិណ្ឌបាតលុយ ពីប្រជាពលរដ្ឋតែត្រូវអស់លក្ខណ៍ ខណៈដែលជិះម៉ូតូចូលវត្តក្រពើហារ ក្នុងគោលបំណងប្ដូរសម្លៀកបំពាក់ ហើយបានជួបជាមួយសមត្ថកិច្ច ក៏ត្រូវបានចាប់ខ្លួនបានតែម្តង កាលពីវេលាម៉ោង ៦និង២៣ នាទីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវ មួយខ្សែខាងមុខក្លឹបហាត់ប្រាណ wellthy clup ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យុវជនដែលបម្រុងតែខ្លួនជា ព្រះសង្ឃនោះមានឈ្មោះ តោ សុវណ្ណ អាយុ ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ម្តុំវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មុនពេលកើតហេតុសមត្ថកិច្ច បានប្រទះឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១១០ ចូលទៅក្នុងវត្តក្រពើហា ស្ថិតក្នុងសង្កាត់ ព្រែកឫស្សី ក្រុងតាខ្មៅ ហើយក៏នាំគ្នាជិះម៉ូតូគេចចេញពីវត្តភ្លាមៗ ហើយកម្លាំងនគរបាលមានការសង្ស័យ ក៏បានជិះម៉ូតូដេញតាមពីក្រោយ។
លុះដល់ចំណុចខាងមុខ ក្លឹបហាត់ប្រាណ wellthy clup ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ យុវជនម្នាក់ដែលជិះនៅខាងក្រោយ បានធ្លាក់ពីលើម៉ូតូ ក៏ត្រូវបាននគរបាលឃាត់ខ្លួន ឆែកឆេរឃើញមានស្បង់ជីវនៅក្នុងខោ ក៏សម្រេចនាំទៅកាន់វត្តក្រពើហា ដើម្បីឲ្យព្រះចៅអធិការវត្ត ផ្សឹក។ ក្រោយពីធ្វើពិធីផ្សឹករួចមក សមត្ថកិច្ចនគរបាលបានធ្វើការសាកសួរ ទើបដឹងថាយុវជនខាងលើ ក្លែងខ្លួនជាព្រះសង្ឃក្នុងគោកបំណង ដើរបិណ្ឌបាតពីប្រជាពលរដ្ឋ ដើម្បីបានលុយចាយវាយ គឺមិនមែនជាព្រះសង្ឃ ពិតប្រាកដនោះឡើយ៕
Source from: watphnom-news.com

Loading...
Loading...