រាជធានីភ្នំពេញ ៖ រថយន្តហែកឋិន មួយគ្រឿងបានបើកកៀរម៉ូតូពីក្រោយ បណ្តាលឲ្យដួលច្រងាប់ច្រងិល នាំឲ្យស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់ ហើយបុរសជាប្តី រួមទាំងកូនតូចម្នាក់ រងរបួសស្រាលកាលពីវេលាម៉ោង ៨និង៣០ នាទីស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរថយន្តបង្កបានព្យាយាម បើករត់ប្រមាណ ២គីឡូម៉ែត្រ ទើបសមត្ថកិច្ចដេញចាប់បាន ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់ពណ៌ខ្មៅស៊េរី ឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BY-5419 ដោយបានឌុបកូន និងប្រពន្ធពីក្រោយផង ស្រាប់តែមានរថយន្ត មួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ 2A-2821 ដែលមានរាំ និងអ្នកទះស្គរឆៃយ៉ាំនៅពី លើរថយន្តផងដែរ បើកស្របទិសដៅគ្នា ជ្រុលចង្កូតមកកៀរ បណ្តាលឲ្យជនរងគ្រោះទាំងបីនាក់ ប្តី ប្រពន្ធ និង កូនតូចម្នាក់ រងរបួសធ្ងន់ស្រាល តែម្តងទៅ ។
ជនរងគ្រោះមានឈ្មោះ ណូ កុសល់ អាយុ ២០ឆ្នាំ ត្រូវជាប្តី និងកូនតូចម្នាក់ អាយុទើប ១ខួប រងរបួសស្រាល ចំណែកស្ត្រីជាប្រពន្ធមាន ឈ្មោះ ម៉ៅ សារ៉េត អាយុ ២២ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងបីស្នាក់នៅ ភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រីឯអ្នកបើកបរ រថយន្តបង្កពុំត្រូវ បានគេស្គាល់ឈ្មោះនោះទេ៕
Source from: watphnom-news.com

Loading...
Loading...