ក្រុងហុងកុង ៖ កាលពីពាក់កណ្ដាលខែ និងមកដល់ពេលនេះ រូបថតសិចរបស់តារាស្រី ហុងកុងនាង Idy ChanYuk Lin ត្រូវបានគេចែករំលែក តាមអ៊ីនធើណែត ហើយមនុស្សស្ទើរគ្រប់រូប ដែលបានឃើញរូបនេះ ស្ថិតក្នុងស្ថានភាពដ៏ក្តៅសាច់។ តារាស្រី ហុងកុង នាង Idy Chan Yuk Lin ធ្លាប់ជាស្រីស្អាតរបស់ទូរទស្សន៍ TVB និងធ្លាប់សំដែងក្នុងរឿងជាច្រើន ដែលមានលក្ខណៈស្រើបស្រាល។
ក្នុងនោះរឿងដែលត្រូវបាន គេចាប់អារម្មណ៍ខ្លាំងបំផុតគឺរឿង Condor Heroes និងរឿង The Siamese Twins ដោយសារតែមានឈុតឆាក ក្ដៅសាច់របស់តួអង្គស្រី។ ថ្វីបើរូបថតស្រើបស្រាលទាំងនេះ ត្រូវបានគេកាត់ចេញ ពីខ្សែភាពយន្ដ ប៉ុន្ដែវាក៏បានធ្វើឱ្យ មនុស្សមួយចំនួន ស្ទើរតែមិនជឿថា វាជារឿងពិតនោះទេ។
មតិខ្លះបានលើកឡើងថា តារាស្លូតបូតដូច Idy Chan Yuk Lin បែរជាហ៊ានថតឈុតឆាកលើគ្រែ គួរឱ្យ "ភ័យខ្លាច" បែបនេះ។ ការបែកធ្លាយរូបក្ដៅសាច់នេះ បណ្ដាលឱ្យស្រីស្អាត វ័យ ៥៣ឆ្នាំ Idy Chan Yuk Lin មានការមិនសប្បាយចិត្តផងដែរ៕
Source from: watphnom-news.com

Loading...
Loading...